សន្តិសុខសង្គម
ករណីប្រទះឃើញសពក្នុងស្រះទឹក ក្នុងវត្តស្ទឹងមានជ័យ សមត្ថកិច្ចបញ្ជាក់ថា ករណីលង់ទឹកស្លាប់ មិនមែនជាករណីអ្វីផ្សេង
ភ្នំពេញ ៖ ករណីប្រទះឃើញសពស្លាប់ក្នុងស្រះទឹក ក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលនាវេលាក្បាលព្រលប់ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបញ្ជាក់ថា ជាករណីលង់ទឹកស្លាប់ ពុំមែនជាករណីអ្វីផ្សេងឡើយ។

ជនរងគ្រោះ ឈ្មោះ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុឲ្យដឹង នៅមុនកើតហេតុ គេសង្កេតឃើញ យុវជនរងគ្រោះ និងមិត្តភក្តិមួយចំនួន បាននាំគ្នាទៅលេងទឹកស្រះក្នុងវត្ត ហើយក៏បានចុះហែលលេង ។ ខណៈនោះ យុវជនរងគ្រោះ ក៏បានលិបបាត់ស្រមោលក្នុងទឹកមួយសន្ទុះ ពេលនោះធ្វើបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារបាត់មនុស្ស ។
បន្ទាប់ពីបាត់យុវជនរងគ្រោះ ក្រុមមិត្តភក្តិ បានជម្រាបដល់ព្រះសង្ឃក្នុងវត្ត ដើម្បីសុំជួយអន្តរាគមន៍ ។ ភ្លាមៗនោះ មានព្រះសង្ឃ ចេះហែលទឹក ក៏លោកបានមុជទឹកចូលទៅរ៉ាវរក ក៏ប្រទះឃើញយុវជនរងគ្រោះ តែម្តងទឹក ហើយក៏បានជួយស្រង់ឡើងលើគោក ទើបទឹកថាយុវជនរងគ្រោះបានស្លាប់ហើយ។

ក្រោយ កកើតហេតុ នៃរឿង សមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ធ្វើការហ៊ុមព័ទ្ធខ្សែពិនិត្យវិច័យរកមូលដ្ឋាន នៃការស្លាប់។
លោកវរសេនីយ៍ទោ កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់រួចមក ករណីនេះ គឺជាករណីលង់ទឹកប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងឡើយ ។ ក្រោយការពិនិត្យរួចរាល់ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ លីហេង & សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


