សន្តិសុខសង្គម
ក្រុមចោរជិះ Passapp លួចគោព្រលះយកសាច់លក់ជាច្រើនករណី ត្រូវនគរបាលឃាត់ខ្លួន
កំពង់ស្ពឺ៖ ក្រុមចោរ ចំនួន ២ នាក់ ដែលធ្វើសកម្មភាពជិះ Passapp ដើរលួចគោរបស់ប្រជាពលរដ្ឋ ហើយព្រលះយកសាច់លក់ ត្រូវជាប់អន្ទាក់នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពបានសម្រេច។

ជនសង្ស័យពាក់ព័ន្ធករណីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួចកសាងសំណុំបញ្ជូនទៅ តុលាការ នៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។
នគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ក្រុមចោរបានលួចគោព្រលះយកសាច់ នៅ ចំណុចវត្តតាំងហោង ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ នេះ។

ជនសង្ស័យទាំង ២ រួមមាន ទី ១ ឈ្មោះ ពាំង ឈា ភេទប្រុស អាយុ ៣៦ ឆ្នាំ និងទី ២ ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ ៤០ ឆ្នាំ។ បច្ចុប្បន្នអ្នកទាំងពីរស្នាក់នៅ បន្ទប់ជួល ភូមិមានជ័យ សង្កាត់មានជ័យ១ ខណ្ឌមានជ័យ១ រាជធានីភ្នំពេញ។
នគរបាលស្រុកភ្នំស្រួច ប្រាប់ថាបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចគោញីមួយក្បាល ព្រលះយកសាច់លក់ នៅ ចំណុចភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីមានករណីនេះ កម្លាំងជំនាញបានស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈានដល់ការឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង ២ នាក់ បានសារភាពថា ពួកគេបានជិះ Passapp ឈ្មោះ ចាន់ ភេទប្រុស អាយុប្រហែល ៤០ ឆ្នាំ ដឹកសាច់គោដែលគេលួចយកមកប្រលះយកទៅ លក់ឱ្យជាច្រើនលើកកន្លងមកហើយ។ ជនសង្ស័យសារភាពទៀតថា ពួកគាត់ធ្លាប់បានធ្វើសកម្មភាពខាងលើចំនួន ៥ លើក នៅ ខេត្តកំពង់ស្ពឺ ចំនួន ៣ លើក ខេត្តកំពង់ចាម ចំនួន ១ លើក និងព្រែកតាមាក់ ចំនួន ១ លើក។

វត្ថុតាងដកហូតរួមមាន Passapp ចំនួន ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IE-1443, ពូថៅ ចំនួន ១, កាំបិតចិត្តបន្លែ ចំនួន ១, ទុលឡឺវីស ចំនួន ១, ខ្សែគោពណ៌ខ្មៅ ចំនួន ១ដុំ, ធូបមូសចំនួន ៣ ប្រអប់, ថង់កាតេសម្រាប់ច្រកសាច់គោ ចំនួន១៥, ថង់ប្លាស្ទិច ១២ និងសម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ភួង រដ្ឋា

-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


