សន្តិសុខសង្គម
ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ
ជនសង្ស័យ ២នាក់ និងរថយន្តមួយគ្រឿង ពាក់ព័ន្ធនឹងករណីប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីប្លន់យកគ្រឿងអលង្ការ នៅចំណុចបូរីមូនថោន ផ្ទះលេខ V1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី១-ឈ្មោះ ថុន វឌ្ឍនៈបូរាម៉ី ភេទស្រី អាយុ ២៧ឆ្នាំ
ទី២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ ២៦ឆ្នាំ
វត្ថុតាងដែលដកហូត រួមមាន៖ គ្រឿងអលង្ការ (ពេជ្រ) មួយចំនួន និងរថយន្តបើកបរធ្វើសកម្មភាព ១គ្រឿង។ បច្ចុប្បន្នខាងជំនាញកំពុងដំណើរការ ធ្វើកំណត់ហេតុប្រគល់គ្រឿងអលង្ការ ជូនជនរងគ្រោះវិញ។ ចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ មានចោរប្លន់មួយក្រុម បានចូលទៅប្លន់ក្នុងផ្ទះឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះម្នាក់។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យមួយចំនួន ដែលក្នុងនោះ ក៏មានលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។ រីឯកម្លាំងនគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី នេះដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


