Connect with us

សន្តិសុខសង្គម

ឆេះកុដិក្នុងវត្ត ព្រះធាតុឆ្វេង ខូចខាតសម្ភារៈនិងប្រាក់មួយចំនួនធំ

បានផុស

នៅ

អគ្គិភ័យបានលេបត្របាក់កុដិព្រះសង្ឃចំនួនមួយខ្នងទំហំ ០៨x០៦ ម៉ែត្រ ធ្វើ​ពី​ឈើ​ជញ្ជាំង​ក្តា​ប្រក​ក្បឿង អស់ទាំងស្រុង ខូចខាតសម្ភារៈនិងប្រាក់មួយចំនួនធំ។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង១១និង១០នាទី​ព្រឹក ​ស្ថិតនៅ​ចំណុច​វត្ត​ព្រះ​ធាតុ​ឆ្វេង ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ ធ្វើឲ្យខូចខាតសម្ភារៈមួយចំនួន​រួមមាន៖ ព្រះ​បទ​៣០​ផ្ទាំង ខ្សែពួរ​០១ ប្រ​វែង២០០​ម៉ែត្រ ម៉ូ​ទ័​រ​កាត់​ចំនួន០២ គ្រែ​ចំនួន០២ ថវិកា​ចំនួន ៦០ម៉ឺ​ន​រៀល រួមទាំង​សម្ភារៈមួយចំនួនទៀត ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពី​អុច​ធូ​ក​ទៀន​ធ្វេសប្រហែស ។

ក្នុង​កិច្ចប្រតិបត្តិការជួយអន្តរាគមន៍​ កម្លាំងសមត្ថកិច្ចបានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់០៣​រថយន្ត ទើប​រលត់​ទាំងស្រុង និង​មិន​បណ្តាលឲ្យឆេះ​រាលដាលដល់​កុដិ​ផ្សេង​ទៀត​និង​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម