សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆាបឆេះខ្សែភ្លើង បង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្លូវវេងស្រេង
ខ្សែភ្លើងរដ្ឋជាប់នឹងលំនៅឋានបងប្អូនពលរដ្ឋដ៏ធំមួយ ត្រូវបានឆាបឆេះ ដោយសារតែការឆ្លងចរន្ត បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងខ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ឱ្យដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានការឆ្លងចរន្ត រហូតផ្ទុះបែកផ្កាភ្លើងលើខ្សែភ្លើងខាងលើ នឹងបង្កឱ្យមានការឆាបឆេះជាខ្លាំងនៅលើខ្សែភ្លើង ខណៈខ្សែភ្លើងដែលឆាបឆេះនោះ ជាប់នឹងដំបូងផ្ទះបងប្អូនប្រជាពលរដ្ឋ។

ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ដើម្បីទំនាក់ទំនងទៅខាងអគ្គីសនីកម្ពុជាឱ្យជួយបិទចរន្ត នឹងបានទាក់ទងបន្តទៅខាងក្រុមរថយន្តពន្លត់អគ្គីភ័យចំនួនឱ្យចុះជួយអន្តរាគមន៍ ធ្វើការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងកុំអោយឆាបឆេះបន្ត។
បន្ទាប់ពីអន្តរាគមន៍ប្រមាណ ១០ នាទីរួចមក ឃើញថា ការឆាបឆេះបាន រលត់សូន្យសុងទៅវិញ ១០០ ភាគរយ ដោយបាន ឆាបឆេះបំផ្លាញស្លាកប៉េនន័រអាជីវកម្មរកស៊ី របស់បងប្អូនពលរដ្ឋដែលនៅជាប់លើដំបូងអស់២ផ្ទាំង តែសំណាងហើយ មិនមានការរាលដាល ដល់លំនៅឋានរបស់ពួកគេ ពិសេស ក៏មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ។

ក្នុងករណីដដែលនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់២គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃការឆាបឆេះនេះ៕


អត្ថបទ៖ លីហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


