សន្តិសុខសង្គម
អាវុធហត្ថរាជធានី ត្រៀមលក្ខណៈរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈទាំងកម្លាំង និងសម្ភារៈបច្ចេកទេស សម្រាប់ជាមធ្យោបាយ ចេញប្រតិបត្តិការរួចជាស្រេច ក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅឆ្នាំ ២០២២នេះ ឲ្យបានល្អប្រសើរដូចឆ្នាំមុនៗដោយសហការជាមួយកម្លាំងមាន សមត្ថកិច្ចពាក់ព័ន្ធតាំងពីមុន រហូតបញ្ចប់ថ្ងៃបុណ្យឆ្លងឆ្នាំថ្មី ដោយបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្ដសប្បាយ និងទៅជួបជុំបងប្អូន នៅស្រុកកំណើតដោយសុវត្ថិភាព។ នេះបើតាមបញ្ជាក់ឲ្យដឹង ពីសំណាក់មន្ត្រីជាន់ខ្ពស់អាវុធហត្ថ រាជធានីភ្នំពេញ នាថ្ងៃទី ៣១ ខែមករានេះ។
ទន្ទឹមនឹងនេះដែរលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩នោះឲ្យសោះ ដោយត្រូវតែអនុវត្តន៍ដំបូងគេបំផុត គឺ ពាក់ម៉ាស់ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តង រួមនឹងការធ្វើអានាម័យជាប្រចាំ ទើបជៀសផុតពីជំងឺកាចសាហាវមួយនេះ បាន។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញបទបញ្ជាបែបនេះជាប្រចាំ ខណៈពេលចេញត្រួតពិនិត្យកម្លាំង និងសម្ភារៈបច្ចេកទេសយាន្តយន្តគ្រប់ប្រភេទ ដែលត្រូវប្រចាំការតាមគោលដៅ ជាច្រើនកន្លែងរាល់ថ្ងៃ រួមនឹងការពិនិត្យមើលភាព ទទួលខុសត្រូវរួមក្នុងការបង្ការ ការពារ ទប់ស្កាត់បទល្មើសដើម្បីរក្សាភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាមនេះ។
លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែរនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីភ្នំពេញទាំងអស់ បង្កើនការធ្វើអនាម័យ ដើម្បីបញ្ជៀសជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់ នៃការបញ្ជៀសជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះបាន ពីព្រោះជំងឺរាតត្បាតមួយនេះ បានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់ នៅលើពិភពលោក។
សូមជម្រាបថា ក្រៅពីអនុវត្តន៍នូវភារកិច្ច ដូចខាងលើរួចមកនោះ កម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវដើ ម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ។ ក្នុងនោះដែរកម្លាំងផ្សេងៗទៀត នាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួន បំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រ ដោយភាពស្មោះត្រង់ មិនគិតនើយហត់ឬ យប់ថ្ងៃឡើយពិសេសឪកាសឈប់សម្រាក បុណ្យចូលឆ្នាំថ្មីនេះ ដែលកម្លាំងអាវុធហត្ថទាំងអស់ បន្តពង្រឹងរក្សាសន្តិសុខ ដោយកិច្ចការពារ ២៤ម៉ោងលើ ២៤ម៉ោងតែម្ដង៕
អត្ថបទ៖ វិមាន






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


