សន្តិសុខសង្គម
ចាប់ខ្លួនបុរសម្នាក់ ប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១០ឆ្នាំ
ខេត្តបាត់ដំបង ÷ នគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ ដើម្បីបញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រី(អនីតិជន)និងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ។
លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូន បានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ៥ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ សុខ ឆាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះឈ្មោះ ប.ច.ណ អាយុ១០ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ករណីប៉ុនប៉ងចាប់រំលោភនេះ គឺបានធ្វើឡើងត្រង់ចំណុចព្រៃក្បែរផ្ទះ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយសារតែបុរសខាងលើ ជាមួយក្មេងស្រីរងគ្រោះស្នាក់នៅ និងធ្វើការងារកន្លែងផលិតទឹកបរិសុទ្ធ ជាមួយគ្នា ម៉្យាងជនសង្ស័យ ស្ថិតក្នុងភាពស្រវឹងផង។

បច្ចុប្បន្នជនល្មោភកាមរូបនេះ ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់បញ្ជូនទៅសាលាដំបូង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ ៕ អត្ថបទ : សោ និយមរ័ត្ន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


