Connect with us

សន្តិសុខសង្គម

ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ព្រោះខឹងប្តីមិនយករូបខ្លួនតាំងក្នុងប្រូហ្វាល់ហ្វេសប៊ុក

បានផុស

នៅ

នារីវ័យក្មេងម្នាក់ ដាច់ចិត្តសម្លាប់ខ្លួនដោយបានផឹកថ្នាំសម្រាប់បាញ់ស្មៅ បន្ទាប់ពីបានសុំឲ្យប្តីយករូបរបស់ខ្លួនតាំងនៅក្នុងប្រូហ្វាល់ហ្វេសប៊ុក តែប្តីមិនព្រមធ្វើតាម។ ហេតុការណ៍​នៃ​ការធ្វើអត្តឃាត​នេះ បានកើត​ឡើងកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៦ និង ២៥​នាទី​ព្រឹក ស្ថិតនៅ​ចំណុច​ក្រុមទី​ ៨ ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការអះអាង​ពី​ក្រុមគ្រួសារ​បានបញ្ជាក់​ថា នារី​រងគ្រោះ​មានឈ្មោះ ភិ​ច ចិន ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ដោយ​មួយរយៈ​ចុងក្រោយ​នេះ​គេ​តែងតែ​ឮ​ប្រកែក​គ្នា​ ព្រោះ​នាង​បាន​សុំឲ្យ​ស្វាមី​ដាក់តាំង​រូបថត​របស់ខ្លួន​ទៅក្នុង​ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ករ​បស់​ប្តី ប៉ុន្តែ​ប្តី​បាន​បដិសេធ​មិន​ព្រម​ធ្វើតាម​។​

លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ ប្តី​ក៏​មិនដឹងថា​ប្រពន្ធ​របស់ខ្លួន​លួច​ងើប​ទៅ​ផឹកថ្នាំ​បាញ់​ស្មៅ​ប្រភេទ (​អា​ឆេះ​) ពី​ពេលណា​ដែរ ទើប​ភ្លឺ​ឡើង​ឃើញ​នាង​ស្លាប់​បាត់ទៅ​ហើយដោយ​មិនគួរណា​នាង​គិត​ខ្លី​បែបនេះ​សោះ​ដោយសារតែ​ខឹង​ហ្នឹង​រឿង​ប៉ុណ្ណឹង​។ ក្រោយពេល​សមត្ថកិច្ច​ចុះទៅពិនិត្យ​ក៏បាន​បញ្ជាក់ថា នាង​ពិតជា​បាន​ផឹកថ្នាំ​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ព្រោះថ្នាំ​ប្រភេទ​នេះ​ជា​ប្រភេទ​ថ្នាំ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ទៅឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម