សន្តិសុខសង្គម
អាជ្ញាធរខេត្តបាត់ដំបងត្រៀមលុបផ្លូវសំបុកមាន់ក្នុងក្រុងក្រោយផុតរដូវភ្លៀង
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងក្រុងបាត់ដំបងមានផ្លូវែងខ្លីចំនួន ៧៦ ខ្សែ ភាគច្រើនជាផ្លូវដែលបានសាងសង់យូរហើយ ដែលពេលនេះមានផ្លូវមួយចំនួនធំរងការខូខខាត។

លោក សុខ លូ បញ្ជាក់តាមរយៈផេកផ្លូវការនៅថ្ងៃទី ២ ខែតុលានេះថា ផ្លូវទាំងនោះសុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនលើកច្រើនសារមកហើយ។ ហើយថា ពេលនេះរដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលលុបសំបុកមាន់ ផ្លូវដែលអាចធ្វើបាន។
បើតាមលោកអភិបាលខេត្តបាត់ដំបងរូបនេះ ផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកាហើយផ្លូវមួយចំនួនខេត្តចង់ធ្វើថ្មីក៏មិនអាចធ្វើកើតដែរដោយយើងទាក់ទងនឹងគម្រោង ADB ធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ទាំងខាងកើតស្ទឹង និងខាងលិចស្ទឹង ដូច្នេះយើងត្រូវរង់ចាំមួយរយៈសិនកុំឲ្យពិបាកធ្វើពីរដង តែខេត្តនឹងលុបសំបុកមាន់ប្រើប្រាស់បណ្តោះអាសន្នសិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


