សន្តិសុខសង្គម
ខេត្តកំពង់ធំអាចប្រឈមជំនន់ទឹកភ្លៀងអាជ្ញាធរអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទ្វេដង
រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ៦ តុលានេះ បានប្រកាសពីការប្រឈមនឹងជំនន់ទឹកភ្លៀងជាថ្មីទៀត ដោយសារភ្លៀងបន្តធ្លាក់រៀងរាល់ថ្ងៃធ្វើឲ្យកម្ពស់ទឹកស្ទឹងសែនកើនឡើង។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំបញ្ជាក់ថា ក្រសួងធនធានទឹកបានព្យាករណ៍កាលពីថ្ងៃទី ៤ ខែតុលាថា តំបន់ខ្ពង់រាប មានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដោយផ្អែកតាមស្ថានភាពនេះ ទឹកស្ទឹងនឹងហូរមកដល់ផ្នែកខាងក្រោមជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ទៅ ៧ ថ្ងៃខាងមុខ ដែលធ្វើឲ្យកម្ពស់ទឹកស្ថានីយស្ទឹងសែនអាចឡើងដល់កម្រិតប្រកាសអាសន្ន។
រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្ដារស្រុកផ្សេងទៀតក៏អាចប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


