សន្តិសុខសង្គម
បន្ទាប់ពីផ្អាកអាជីវកម្មខ្សាច់នៅចាក់អង្រែធ្វើឲ្យផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្ររលោងស្រិល
អ្នកធ្វើដំណើបានលាន់មាត់គ្រប់ៗគ្នាថា ចាប់តាំងពីអាជ្ញាធរសម្រេចផ្អាកអាជីវកម្មខ្សាច់ចំនួន៧ទីតាំងនៅចាក់អង្រែរួចមកគឺធ្វើឲ្យផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រប្រែក្លាយជារលោងស្រិលខុសប្លែកពីពេលមុនដែលសម្បូរទៅដោយកម្ទេចជ្រុះលើផ្លូវ។

តាមប្រភពពីបងប្រុស ឌឹម សុខ ដែលតែងធ្វើដំណើឆ្លងកាត់ផ្លូវជាតិលេខ ២ និងផ្លូវ៦០ម៉ែត្រក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញបានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្របានរងការខូចខាតពិសេសកំទេចដីជ្រុះលើផ្លូវឲ្យស្រកាកប្រែក្លាយពីផ្លូវក្រាលកៅស៊ូទៅជាផ្លូវលំទៅហើយ។ ហើយក្នុងនោះក៏គេសង្កេតឃើញកម្លាំងអាជ្ញាធរចុះលាងសំអាតផ្លូវជារៀងរាល់ព្រឹកប៉ុន្តែយប់ឡើងគឺស្រកាកដដែល ដែលបង្កឡើងដោយរថយន្តដឹកខ្សាច់ខ្នាតយក្សដឹកខ្សាច់សើមហូជ្រុះពេញលើផ្លូវតែម្តង។
ដោយឡែកលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២៨ ខែតុលានេះថា លោកពិតជាទទួលស្គាល់ថាកន្លងមកផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញពិតជាមានកំទេចខ្សាច់ជ្រុះលើផ្លូវពិតប្រាកដមែន។

ប៉ុន្តែនៅខែកក្កដាកន្លងមកអាជ្ញាធររាជធានីភ្នំពេញបានសម្រេចផ្អាកអាជីវកម្មខ្សាច់ចំនួន៧ទីតាំងដែលក្នុងនោះសង្កាត់ចាក់អង្រែក្រោម៤ទីតាំងនឹង៣ទីតាំងទៀតស្ថិតក្នុងសង្កាត់ចាក់អង្រែលើរួចមកគឺធ្វើឲ្យផ្លូវទាំង២ខ្សែបានល្អឡើងវិញបន្ទាប់ពីមន្ទីរសាធារណការបានធ្វើការជួសជុលចាក់ក្រាលកៅស៊ូលើកំណាត់ផ្លូវជាតិលេខ២រួចមក។
ក្នុងនោះលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានធ្វើការគាំទ្រនូវការសម្រេចផ្អាកអាជីវកម្មខ្សាច់តាមបណ្តោយផ្លូវជាតិលេខ២ផងដែរ។ព្រោះបើសិននៅបន្តអាជីវកម្មខ្សាច់ដូចរាល់ឆ្នាំកន្លងមកគឺផ្លូវទាំងអស់នឹងរងការខូចខាតជាក់ជាពុំខាន៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


