សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់តាមបណ្តឹងអាណាព្យាបាលក្មេងស្រីអាយុ១១ឆ្នាំពីបទរួមភេទ
ខេត្តបាត់ដំបង ៖យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតាមបណ្ដឹងក្រុមគ្រួសារក្មេងស្រី កាលពីកាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០ ២២ ខណៈកំពុងធ្វើដំណើរតាមផ្លូវ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី ក្រោយពីបានលួងលោមក្មេងស្រីអាយុ១១ឆ្នាំយកទៅរួមភេទបានសម្រេចជាបន្តបន្ទាប់ចំនួន០២លើក ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ វៀច តុលា ហៅ តុល អាយុ ២២ឆ្នាំ នៅភូមិចកធំ ឃុំកកោះ ស្រុកមោងប្ញស្សី រីឯក្មេងស្រីរងគ្រោះអាយុ ១១ឆ្នាំ នៅភូមិកកោះ ឃុំកកោះ។

សមត្ថកិច្ចបញ្ជាក់បន្តថា យុវជនរូបនេះ បាននាំក្មេងស្រីយកទៅរួមភេទនៅនឹងផ្ទះរបស់ខ្លួនរហូតបានសម្រេចចំនួន ០២លើក ដោយលើកទី១ នៅយប់ថ្ងៃទី០៦ ធ្នូ និង លើកទី២ នៅយប់ថ្ងៃទី០៨ ខែធ្នូ ។ ហើយការប្រព្រឹត្តលើកចុងក្រោយក៏ត្រូវបែកការ ដោយសារក្រុមគ្រួសារក្មេងស្រីស៊ើបដឹងរឿងរ៉ាវ ទើបអាណាព្យាបាលក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យចាត់ការយុវជនរូបនេះតាមច្បាប់តែម្ដង ។
លោក ស គឹមឡុង អធិការស្រុកមោងឫស្សីបានឲ្យដឹងថា បើតាមយោងតាមចម្លើយបំភ្លឺរបស់ភាគីទាំង០២”យុវជននិង ក្មេងស្រី” គឺពួកគេហាក់បានព្រមព្រៀងគ្នាក្នុងអន្លង់ស្នេហា មិនមាននរណាចាប់បង្ខំនរណានោះទេក្នុងការរួមភេទនោះ។ ប៉ុន្តែក្រោយរឿងនេះកើតឡើងលើកទី២ ក៏បានបែកធ្លាយដល់ក្រុមគ្រួសារ ទើបអាណាព្យាបាលក្មេងស្រីប្តឹងមកសមត្ថកិច្វ ជួយអន្តរាគមន៍ ដោយសារតែក្មេងស្រីទើបមានអាយុ ១១ឆ្នាំប៉ុណ្ណោះ ស្ថិតក្នុងវ័យអនីតិជននៅឡើយ។
លោកអធិការបន្តថា ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនសាកសួរយុវជន វៀច តុលា ហៅ តុល បានសារភាពថា ខ្លួនពិតជាបាន បបូលនាងយកទៅរួមភេទនៅផ្ទះរបស់ខ្លួនចំនួន០២ដងមែន តែខ្លួនមិនបានបង្ខំនាងនោះទេ ។ ចំណែកចម្លើយរបស់ក្មេងស្រី ក៏បានផ្ដល់ចម្លើយប្រហាក់ប្រហែលគ្នានឹងភាគីខាងប្រុសផងដែរ។
បើទោះជាយ៉ាងនេះក្ដី លោក ស គឹមឡុង បានបញ្ជាក់ថា បើផ្អែកលើផ្លូវច្បាប់យុវជនរូបនេះត្រូវតែមានទោសកំហុសព្រោះតែ រួមភេទជាមួយ អនីតិជន ដែលមានអាយុក្រោម ១៥ឆ្នាំ។ ហើយករណីនេះមន្ត្រីរបស់លោកបានរៀបចំរបាយការណ៍និងបញ្ជូន ជនសង្ស័យរូបនេះទៅកាន់ការិយាល័យជំនាញ នៃស្នងការខេត្តហើយ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


