សន្តិសុខសង្គម
ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែ ដែលរងការខូចខាតនៅក្នុងក្រុងបានលុង
រតនគិរី ៖ ប្រជាពលរដ្ឋនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែ ក្រុងបានលុង សុំសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាជួយជួសជុល ឬស្ថាបនាផ្លូវមួយខ្សែនេះ ដែលស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង (ហៅផ្លូវក្រោយពេទ្យ) ដែលជាផ្លូវមានការខូចខាត មិនមានការជួសជុលជាច្រើនឆ្នាំមកហើយ។

បើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមួយខ្សែនេះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យផ្លូវនេះខូចខាតយ៉ាងធ្ងន់ធ្ងរបែបនេះ មកពីរថយន្តបែនដឹកដី ដឹកថ្ម ហើយបើកលឿនៗណាស់ រហូតដល់ផ្លូវថ្នល់ខូចខាតកាន់តែខ្លាំង ក៏នៅតែបើកលឿនដែរ។ ម្យ៉ាងវិញទៀត ផ្លូវនេះក៏មិនឃើញមានការជួសជុល ថែទាំ ជាង១០ឆ្នាំមកហើយនោះ។

ពួកគាត់បានបន្តទៀតថា ដោយឃើញលោកអភិបាលខេត្ត ឡើងថ្មីជាងមួយឆ្នាំមកនេះ លោកមានការយកចិត្តទុកដាក់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវក្នុងខេត្ត ដូច្នេះពួកគាត់ សុំសំណូមពរដល់ឯកឧត្តម មេត្តាជួយជួសជុល ឬស្ថាបនាផ្លូវមួយខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ផង។

យោងតាមការឲ្យដឹងពីលោក នាង សំអាត រដ្ឋបាលសាលាខេត្តរតនគិរី បានឲ្យដឹងនៅសៀលថ្ងៃទី១៥ធ្នូ ថា ផ្លូវមួយខ្សែ (ហៅផ្លូវក្រោយពេទ្យ ) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាផ្លូវគម្រោងរបស់ខេត្ត ផ្លូវនេះជាថវិការបស់ជាតិធ្លាក់មកមួយឆ្នាំៗ រាល់ពេលសាលាខេត្តលើកគម្រោងស្នើសុំ។ ហើយផ្លូវមួយខ្សែនេះ ខេត្តបានលើកគម្រោងឆ្នាំ២០២៣ ហើយផ្លូវនេះនឹងឆ្វើការជួសជុលក្នុងឆ្នាំ២០២៣ដែរ។

បើទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះ បានរអ៊ូរទាំថា ផ្លូវនេះមិនឃើញមានការជួសជុលតាំងពីឆ្នាំ២០១២ មកម្ល៉េះ ឡានដឹកដី ដឹកថ្ម ជារៀងរាល់ថ្ងៃ ហុយខ្លាំងណាស់នៅខែប្រាំង ផ្ទះរបស់គាត់មិនហ៊ានបើកទ្វារទេ អញ្ចឹងហើយបានលុយអត់ចូល។ ដីហុយពីលើឡានផង ហុយពីក្រោមឡានផង បើបែបនេះរហូត ដឹងតែកើតមហារីកសួតហើយ៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


