សន្តិសុខសង្គម
ឃាត់ខ្លួនជនដៃដល់ម្នាក់ និងបក្ខពួក ២នាក់ ករណីចាក់សម្លាប់យុវជនម្នាក់ក្នុងកម្មវិធីរាំលេងកម្សន្ដ នៅស្រុកបូទុមសាគរ
កម្លាំងជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងនគរបាលស្រុកបូទុមសាគរ សហការបំបែកសំណុំរឿងក្តីឃាតកម្មមួយ ដោយប្រើពេល ៤៨ម៉ោង បង្រ្កាប និងឃាត់ខ្លួនជនដៃដល់ម្នាក់ ព្រមទាំងបក្ខពួក ២នាក់ ក្រោយចាក់សម្លាប់យុវជនវ័យក្មេងម្នាក់ស្លាប់ ក្នុងវង់រាំកម្សាន្ត។

ថ្លែងក្រោយការនាំជនដៃដល់ ធ្វើត្រាប់ពីសកម្មភាពចាក់សម្លាប់យុវជនម្នាក់នៅកន្លែងអង្គហេតុ លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ ឱ្យដឹងកាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ថា កាលពីយប់ម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ២៧ ខែមករា ថ្មីៗនេះ មានការចាក់សម្លាប់គ្នាដោយប្រើកាំបិតចុងស្រួច ក្នុងកម្មវិធីប្រគុំតន្រ្តីកម្សាន្ត នៅភូមិ អណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ដោយបណ្តាលឱ្យយុវជនអាយុ ១៨ឆ្នាំម្នាក់ស្លាប់ នៅនឹងកន្លែងតែម្តង។

លោក យេន ទូច បន្ថែមថា ភ្លាមៗកងកម្លាំងនគរបាលជំនាញរបស់លោក ក៏កំណត់មុខសញ្ញាបានបក្ខពួក ២នាក់ និងម្នាក់ទៀតរត់គេចខ្លួនទៅស្រុកកំណើត ហើយសុំអន្តរាយគមន៍ទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងខេត្តព្រៃវែង ដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

លោកអធិការនគរបាលស្រុក បង្ហាញទៀតថា ជនដៃដល់មានឈ្មោះ ផន ចាន់រ៉ា ហៅ លៀន ត្រូវបានឃាត់ខ្លួនកាលពីម៉ោង ២និង ៥៥នាទី ថ្ងៃទី ២៩ ខែមករា នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានមុខរបរជាកម្មករសំណង់ផ្ទះត្រចៀក ដែលមានស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ជនដៃដល់រូបនេះ និងបក្ខពួក បានយកកាំបិតចុងស្រួចវែង ចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ ១៨ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក។ លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងទៀតថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នានៅពេលនេះ ដោយសារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះមានការសុំទោសក៏ដោយ។

បច្ចុប្បន្ន សមត្ថកិច្ចបញ្ចូនជនដៃដល់ទៅកាន់អធិការស្រុកបូទុមសាគរ និងបន្តកសាងសំណុំរឿងទៅស្នងការនគរបាលខេត្តកោះកុង អនុវត្តនីតិវិធីច្បាប់។ នេះជាករណីឃាតកម្មដំបូងគេហើយ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីលោកឡើងកាន់តែតំណែង ជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងល្បាតរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជាមួយគ្នា បានឱ្យដឹងថា ជនរងគ្រោះជាមនុស្សស្លូតបូតណាស់ កាលពីមុនធ្លាប់បួសរៀននៅវត្ត ហើយក៏សឹកឡើងវិញ ដើម្បីរកចំណូលជួយគ្រួសារលំបាកខ្វះខាត។ ពួកគាត់ស្នើដល់តុលាការ មេត្តាកាត់ក្តីដោយយុតិ្តធម៌ និងផ្តន្ទាទោសដល់ជនសង្ស័យទាំង ៣នាក់ខាងលើ ឱ្យសាកសមនឹងទង្វើឃោឃៅរបស់ពួកគេ ដែលបានប្រព្រឹត្តខុសច្បាប់។
ចំណែកលោកអធិការនគបាលស្រុកបូទុមសាគរ ក៏អះអាងដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាតនៅតាមគោលដៅសំខាន់ៗ និងផ្សព្វផ្សាយអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាព កាន់តែខ្លាំងក្លាបន្ថែមទៀត៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


