សន្តិសុខសង្គម
ប្រមូលសំរាមដុតរាលដាលដល់ឃ្លាំងស្តុកអេតចាយ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ ៖ ឃ្លាំងស្តុកអេតចាយគ្រឿងជ័រ ក្រដាសឡាំងចាស់ៗមួយកន្លែងត្រូវបានអគ្គិភ័យមួយបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៤ និង៤០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីមានក្រុមកម្មករប្រមូលសំរាមដុតក្បែរនោះ ហើយរាលដាល។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ ក្រុមកម្មករនៅឃ្លាំងអេតចាយខាងលើ បានយកសំរាមចាស់ៗយកទៅដុតចោល នៅក្បែរឃ្លាំង។ ដោយការដុតនោះដុតនៅលើខ្យល់ដែលកំពុងបោកបក់ខ្លាំងផងនោះ ធ្វើឲ្យខ្ទាតកម្ទេចភ្លើងប៉ើងទៅលើគំនរអេតចាយ ឡាំងចាស់ៗ និងគំនរជើង ដែលនៅក្នុងបរិវេណឃ្លាំង បង្កឲ្យមានការឆេះរាលដាលខ្លាំងឡើងៗតែម្តងទៅ។

ភ្លាមៗ បន្ទាប់ពីមានការកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ការឆាបឆេះ ។ ក្រោយការបាញ់ទឹកប្រមាណកន្លះម៉ោងរួចមក អណ្តាតភ្លើងបានរលត់១០០ភាគរយ ដោយបានបំផ្លាញគ្រឿងអេតចាយចាស់ៗ សម្បកឡាំងចាស់ៗ និងគ្រឿងឈើដាក់អីវ៉ាន់ សម្រាប់ទុកលក់ ត្រូវឆាបឆេះខូចខាតអស់មួយចំនួនធំ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់០៥គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ មិនឲ្យមានការរាលដាលបន្តចូលទៅកាន់ឃ្លាំងធំរបស់ទីតាំងនោះទេ ពោលឆេះតែអីវ៉ាន់ដែលនៅខាងមុខឃ្លាំងប៉ុណ្ណោះ។ ក្នុងនោះផងដែរ ក៏មិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសដែរ៕
ដោយ ៖ សុខា





-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង