សន្តិសុខសង្គម
ទុសេខ្សែភ្លើងឆេះផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយមួយខ្នង នៅក្នុងផ្សារពន្លៃសំណាងមិនឆេះរាលដាល
កំពង់ឆ្នាំង ៖ ដោយសារការទុសេខ្សែភ្លើងអគ្គីភ័យមួយបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងនៅក្នុងផ្សារពន្លៃ និងដោយការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលាទើបទប់ស្កាត់ការឆេះរាលដាលបានទាន់ពេល។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង៤និង៤៥នាទី ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅក្នុងផ្សារពន្លៃ ស្ថិតនៅក្នុងភូមិពន្លៃឃុំពន្លៃ ស្រុកបរិបូណ៍។

សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍បានឲ្យដឹងថា ក្នុងករណីខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ក្នុងនោះបួនគ្រឿងធ្វើដំណើរពីរស្នងការនគរបាលខេត្ត សហការជាមួយរថយន្ត ១គ្រឿងទៀតនៅក្នុងអធិការនគរ បាលស្រុកបរិបូរណ៍ ដោយបានប្រើទឹកអស់អស់ទឹក៥រថយន្ត ដើម្បីអន្តរាគមន៍ទើបទប់ស្កាត់ឆេះរាលដាលបានទាន់ពេលវេលា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះមានឈ្មោះ ស ចំរើន ភេទស្រី មករបរលក់ដូរអីវ៉ាន់ចាប់ហួយនៅក្នុងផ្សារហើយករណីអគ្គីភ័យនេះបានកើតឡើងដោយសារការទុសេខ្សែភ្លើងពេលម្ចាស់មិននៅផ្ទះ។ ដោយប្រជាពលរដ្ឋនៅផ្ទះជិតផ្ទះកើតហេតុបានឃើញផ្សែងហុយចេញពីផ្ទះជនរងគ្រោះរួចក៏មានអណ្តាតភ្លើងឆាបឆេះតែម្តង។ ករណីខាងលើនេះក៏បានបង្កការខូចខាតអីវ៉ាន់ចាបហួយសរុបអស់ប្រមាណ២ម៉ឺនដុល្លារផងដែរ។

នៅក្នុងហេតុការណ៍ខាងលើនេះក៏មានវត្តមានលោកជំទាវ កែច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចុះទៅដល់កន្លែងកើតហេតុនិង ដឹកនាំបញ្ជាការអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើនេះផងដែរ៕
ដោយ ៖ ឈៀងថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


