សន្តិសុខសង្គម
លោកអធិការរងខណ្ឌច្បារអំពៅ ដាច់សរសៃឈាមខួរក្បាលស្លាប់មួយចំហៀងខ្លួន
ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុក សណ្តាប់ធ្នាប់ចរាចរណ៍បានដាច់សរសៃឈាមខួរក្បាលស្លាប់មួយចំហៀងខ្លួន។
តាមប្រភពពីលោកគ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅនិងជាមិត្តភក្រ័ជិតស្និទ្ធបានប្រាប់កម្ពុជាថ្មីនេះថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែឧសភានេះ លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលនគរបាលខណ្ឌច្បារអំពៅ កំពុងចុះសម្រួលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ស្រាប់តែមានអាការៈវិលមុខហើយភ្លាមៗនោះកម្លាំងនគរបាលបានទូរសព្ទទៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យជោរី ដែលស្ថិតនៅក្បែរចំណុចដែលលោកអធិការរងកំពុងបំពេញការងារ។
លោកគ្រី ហ៊ុច បានបញ្ជាក់ថា មកដល់វេលាម៉ោង៨និង០០នាទីយប់ថ្ងៃដដែលនេះ ស្ថានភាពជំងឺរបស់លោកអធិការរងគឺដាច់សរសៃឈាមខួរក្បាលស្លាប់មួយចំហៀងខាងស្តាំ និងប៉ះពាល់ដល់បេះដូងទៀតផង។
ប្រភពពីមន្ត្រីនគរបាលរួមការងារបានឲ្យដឹងថា លោកវរសេនីយ៍ទោ ឯក សារ៉ន តែងងើបពីដំណេកនាពេលទៀបភ្លឺរាល់ថ្ងៃដើម្បីសម្រួលចរាចរណ៍តាមដងផ្លូវទើបជួបជំងឺលើសសម្ពាធឈាមបែបនេះទៅ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


