សន្តិសុខសង្គម
បេឡាជាតិសន្តិសុខសង្គម បំភ្លឺ ប័ណ្ណ របស់បុរសស្លាប់លើម៉ូតូកង់បី
បេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីបំភ្លឺ ស្តីពី ការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវដែលបង្កឱ្យមានការភាន់ច្រឡំថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័មនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ប័ណ្ណ ប.ស.ស. ។

នៅក្នុងសេចក្តីបំភ្លឺរបស់បេឡាជាតិសន្តិសុខសង្គម ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដោយហេតុថា មានការផ្សព្វផ្សាយមានព័ត៌មានមួយចំនួនក្នុងបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គម លើគណនីមួយចំនួនបានសរសេរបង្ហោះមិនបានត្រឹមត្រូវ និងមានអត្ថន័យប្រហាក់ប្រហែលគ្នាថា “ពុទ្ធោអ៊ុំ សួរថា កំហុសអ្នកណា បើក្រហើយ សូម្បីតែពេទ្យដាច់ក៏ចិត្តដាច់ឱ្យមកវិញ គាត់មានជំងឺហឺត និងបេះដូងរីក គាត់មានប័ណ្ណ ប.ស.ស. ដែរតែគេថាផុតសុពលភាព ក៏សុខចិត្តត្រឡប់មកវិញ ហើយក៏ស្លាប់ យ៉ាងកំសត់លើតុកៗ សង្វែកណាស់ ពុកគេពុកយើងព្រោះតម្លៃជីវិតមនុស្សវាមិនស្មើនឹងកាតមួយសន្លឹក» និងការចេញផ្សាយរបស់បណ្ដាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ច្រឡំថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ហេង ដែលស្លាប់យ៉ាងអាណោចអធ័មនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. ។
តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះ និងភាគីពាក់ព័ន្ធបង្ហាញឱ្យឃើញថា ប័ណ្ណជនរងគ្រោះប្រើប្រាស់នោះ មិនមែនជាប័ណ្ណ ប.ស.ស. ទេ។
ឆ្លើយតបចំពោះបញ្ហានេះ កុំឱ្យសាធារណជនបន្តការភាន់ច្រឡំតទៅទៀត បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សូមបំភ្លឺថា
១. ប្រភេទប័ណ្ណពណ៌ស្វាយ ដែលជនរងគ្រោះកាន់គឺជាប័ណ្ណមូលនិធិសមធម៌សុខាភិបាល ពុំមែនជាប័ណ្ណសមាជិក ប.ស.ស. ទេ។ ចំពោះការបែងចែករវាងប្រភេទប័ណ្ណសមាជិក ប.ស.ស. និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល សូមពិនិត្យរូបភាពខាងក្រោមខ្លឹមសារសេចក្តីបំភ្លឺ។
២. ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ មាន តួនាទីជាសមាជិកភូមិ១៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តួនាទីជាសមាជិកភូមិរបស់ជនរងគ្រោះ គឺជាកម្មវត្ថុនៃការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។
ទន្ទឹមនឹងនេះ បេឡាជាតិសន្តិសុខសង្គម ក៏សូមចូលរួមសោកស្តាយជាមួយគ្រួសារ នៃសពចំពោះការបាត់បង់ លោក ម៉ៅ ហេង ផងដែរ។
បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាង មុតមាំថា សាធារណជននឹងបានជ្រាបកាន់តែច្បាស់អំពីខ្លឹមសារនៃសេចក្ដីបំភ្លឺនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


