សន្តិសុខសង្គម
សមត្ថកិច្ចលំអិតរឿងឆេះអគារនៅសង្កាត់ផ្សារដេប៉ូទី១ បណ្ដាលឲ្យស្លាប់មនុស្ស៨នាក់ ក្រោយឃាត់ខ្លួនជាងដេគ័រ៤នាក់
បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះអតីតអគារខារ៉ាអូខេ និងសណ្ឋាគារ6969 នៅសង្កាត់ផ្សារដេប៉ូទី១ កម្លាំងនគរផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យជាជាងដេគ័រចំនួន៤នាក់ ដើម្បីកសាងសំណុំរឿង។

យោងតាមរបាការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងនៅថ្ងៃទី៣ ខែកក្ដដា នេះថា ជនសង្ស័យមានឈ្មោះ ទី១-ឈ្មោះ ខុម សុផល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំបេញ។ ២-ឈ្មោះ សយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំបេញ។ ៣-ឈ្មោះ ឡាក់ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ។ ៤-ឈ្មោះ ខុន តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំបេញ។

ក្នុងរបាយការណ៍បញ្ជាក់ថា ផ្អែកតាមចម្លើយសារភាពរបស់ជាងដេគ័រឈ្មោះ ខុម សុផល បានអះអាងថា ពួកខ្លួនមានគ្នា៨នាក់ជាងផ្នែកដេគ័រ ៣នាក់ធ្វើការជាន់ផ្ទាល់ដី ចំណែក៥នាក់ ធ្វើគាស់ពិដានដំបូលនៅជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ។ ជាងដេគ័របន្ថែមថា ពេលពួកខ្លួនកំពុងតែគាស់ពិដាន ក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដាកុងប្លាកេសាឡី កែវនៅលើពិដានបង្កជាអណ្ដាតភ្លើងឡើង។ ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែលប៉ុនមេដៃបង្គប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគងនៅលើឆ្អឹងដែកជាប់ពិដានឆេះ ភ្លាមនោះរូបខ្លួន និងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែមិនរលត់រិតតែឆេះយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងតែម្ដង។

ជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី អគ្គិភ័យបានឆាបឆេះអតីតអគារខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីសអ៊ិនធើធេនមិន ឯ.ក ស្ថិតនៅផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បណ្ដាលឲ្យមនុស្សប្រុសស្រីសរុប៨នាក់បាត់បង់ជីវិត។

បើតាមរាបាយការរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន ដែលទីតាំងកើតហេតុជាប្រភេទសំណង់ ថ្មបេតុងទំហំ៣០ម៉ែត្រ គណុ៣០ម៉ែត្រ។
ក្នុងប្រតិបត្តិការក្នុងការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១១២គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ