Connect with us

សន្តិសុខសង្គម

ឃុំខ្លួនបុរសវ័យ៦០ឆ្នាំម្នាក់ ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈកូនស្រីបង្កើតអាយុ១៦ឆ្នាំ

បានផុស

នៅ

សាលាដំបូងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់ដោយ​ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ជនសង្ស័យមានឈ្មោះ គឹម ឆេង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីមានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះថាបានរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងអាយុ១៦ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រីពិតប្រាកដមែន៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម