សន្តិសុខសង្គម
សង្ស័យពុលក្ដាមសមុទ្រ បុរសម្នាក់ត្រូវបានក្រុមសង្គ្រោះ៧១១ជួយសង្គ្រោះ
បុរសម្នាក់មានអាការៈក្អួតចង្អោរ ទន់ដៃ ទន់ជើង រាគ បន្ទាប់ពីហូបក្ដាមសមុទ្រដែលរកបានដោយខ្លួនឯង ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅផ្ទះជួលក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ភី អ៊ុង ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរទិញលក់អេតចាយ មានប្រពន្ធឈ្មោះ ម៉ូ ឃឿន អាយុ៥២ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ និងមានស្រុកកំណើតនៅទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមការបំភ្លឺពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់ទាំង២នាក់ប្តី ខណៈពេលទៅចូលរួមបោះឆ្នោតនៅឯស្រុកកំណើត ឆ្លៀតនាំកូនចៅចេញទៅដាក់លបយកក្តាម ហើយក៏យកក្តាមដែលរកបាននោះវិលត្រឡប់មកផ្ទះជួលវិញនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ លុះដល់ព្រឹកឡើងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គាត់ស្ងោរចម្អិនក្តាមរួច ប្តីរបស់គាត់ក៏បានហូបបាយមុន ចំណែកគាត់នៅរៀបចំសម្អាតផ្ទះ គ្រាន់តែប្តីរបស់គាត់ហូបក្តាមរួច ក៏កើតមានអាការៈ ក្អួតចង្អោរ វិលមុខ ទន់ដៃ ទន់ជើង រាគ សង្ស័យតែពុលក្តាម ព្រោះពុំបានហូបអ្វីក្រៅពីក្តាមស្ងោរនេះទេ។

ស្ត្រីជាប្រពន្ធបន្ថែមថា ដោយសភាពកាន់តែខ្លាំងឡើងៗ ភ័យស្លន់ស្លោផ្អើលអ្នកជិតខាង ក៏ស្នើរសុំអន្តរាគមន៍ពីក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះអាយុជីវិត៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


