សន្តិសុខសង្គម
បុរសដឹកស្ដ្រីជនជាតិបរទេសពង្វាងផ្លូវទៅកន្លែងស្ងាត់នៅបាត់ដំបង គឺជាមុខសញ្ញាធ្លាប់ឆក់ទូរស័ព្ទជនបរទេសកាលពី៦ឆ្នាំមុន
សមត្ថកិច្ចបានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លីញ ដែលកម្លាំងនគរបាលខេត្តបាត់ដំបងស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី៧ ខែសីហា ពាក់ព័ន្ធករណីដឹកស្ត្រីជនជាតិបរទេសពង្វាងទៅកន្លែងស្ងាត់រហូតធ្វើឲ្យស្ត្រីរូបនោះលោតចុះពីកង់បីរងរបួសនោះ គឺជាមុខសញ្ញាធ្លាប់ឆក់ទូរស័ព្ទស្ត្រីជនជាតិបរទេសកាលពី៦ឆ្នាំមុន និងជាប់ពន្ធនាគារទៀតផង។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមិនបានកែប្រែនូវសកម្មភាពល្មើសរបស់ខ្លួនឡើយ បន្ទាប់ពីចេញពីពន្ធនាគារវិញ។

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លីញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបារាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នាវេលាម៉ោង២២និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល។ ជនសង័្សយត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង ក្រោយពីបានឃាត់រខ្លួន និងរកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យមិនបានកែប្រែនូវសកម្មភាពល្មើសរបស់ខ្លួននោះទេ ដោយនៅវេលាទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យរូបនេះ បានប្រព្រឹត្តិសកម្មភាពល្មើសជាថ្មីម្តងទៀត ទៅលើស្រី្តជាជនបរទេសជនជាតិបារាំងជាថ្មីម្តងទៀត ហើយត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានម្តងទៀត។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានស្ត្រីជនបរទេសម្នាក់បានធ្វើដំណើរពីភ្នំពេញ មកបាត់ដំបង ក្នុងបំណងទេសចរណ៍ ដោយជិះឡានក្រុងពេលយប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ក៏បានជិះម៉ូតូកង់បីបន្តដំណើរមកសណ្ឋាគារឡាគី ប៉ុន្តែនៅពេលមកដល់មុខសណ្ឋាគារហើយ ម៉ូតូកង់បីមិនបានដាក់គាត់ចុះតាមគោលដៅដែលបានចរចាមុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវស្ងាត់ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើម៉ូតូកង់បី ធ្វើឲ្យមានរបួសបាក់ម្រាមដៃនិងរបកមុខមាត់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


