សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមចាប់ជំរិតជនជាតិវៀតណាម៥នាក់ ករណីចាប់បង្ខាំងធ្វើទារុណកម្មរហូតស្លាប់ជនរងគ្រោះម្នាក់ និងរបួស៤នាក់
ជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ ក្នុងចំណោមបក្ខពួកសរុប១៣នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការណ៍ជាមួយកម្លាំងពាក់ព័ន្ធស្រាវជ្រាវចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់បង្ខាំង និងធ្វើទារុណកម្មលើជនរងគ្រោះ៥នាក់ និងបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់។

ប្រតិត្តិការស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តអានយ៉ាង នៃសាធារណដ្ឋសង្គមនិយមវៀតណាម។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ ខណៈ៧នាក់កំពុងគេចខ្លួន ចំណែកមេក្លោងម្នាក់ឃាត់ខ្លួនបាននៅប្រទេសវៀតណាម។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ប្រហែលម៉ោង១២ថ្ងៃត្រង់ មានជនជាតិវៀតណាម២នាក់បានមកជួលផ្ទះនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក្នុងតម្លៃ១,០០០ដុល្លារ ក្នុង១ខែ ដោយកក់៥០០ដុល្លារ ប្រាប់ថា ស្អែកបានធ្វើឯកសារជួល។ លុះព្រឹកឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១២និង៣០នាទី ម្ចាស់ផ្ទះឡើងទៅសួរដើម្បីធ្វើកិច្ចសន្យាជួលផ្ទះ ស្រាប់តែឃើញសាកសពនៅក្នុងបន្ទប់ទឹក ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកខ្លួនបានធ្វើសកម្មភាពធ្វើទារុណកម្មទៅលើជនរងគ្រោះចំនួន៥នាក់ មានដូចជា ចងជើង ចងដៃ យកស្គុតបិតមាត់ និងបានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចបានយកស្បោងប្លាស្ទិចដុតបន្តក់លើជនរងគ្រោះ ហើយបានយកកូនកាំបិតចាក់ភ្លៅជនរងគ្រោះបណ្តាលឲ្យស្លាប់១នាក់ និងរងរបួសចំនួន៤នាក់ពិតមែន។

ជនរងគ្រោះដែលស្លាប់ក្នុងករណីនេះមានឈ្មោះ HOANG VANMUA ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សឺ ឃុំជីមិញ ស្រុកជឺលិញ ខេត្តហាយ៉ៀង ប្រទេសវៀតណាម (ស្លាប់) (វិជ្ជមានសារធាតុញៀន)។ ចំណែកជនរងគ្រោះ៤នាក់ទៀតជាជនជាតិវៀតណាមដូចគ្នា របួសធ្ងន់ពីរនាក់ និងស្រាល២នាក់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ