សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងរៀល និងបានកាប់បំផ្លាញ ដុតកម្ទេចចោលរបាំងលបវែងៗ១៣របាំងប្រវែង២៦០០ម៉ែត្រ
កំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះរួមមានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជា មួយមន្ត្រីជលផលផ្នែកកំពង់ឆ្នាំង អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងលោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងលបសាច់អួនវែងៗខុសច្បាប់ចំនួន១៣របាំងមានប្រវែង២៦០០ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់អូស ស្រុកជ្រុលគិរី ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ ឆ្នាំង និងលោក បាន សុវណ្ណារិទ្ធ មន្ត្រីផ្នែកជលផលកំពង់ឆ្នាំងជាអ្នកដឹកនាំក្រុមសមត្ថកិច្ចចម្រុះបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចខាងលើនេះ មានកម្លាំងសរុបចំនួន ៣២ នាក់។

មធ្យោបាយមាន កាណូតបាលាស្មាច់ចំនួន ៦គ្រឿង។ ក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថខេត្តនិងស្រុកចំនួន ២៤ នាក់។ មានកាណូតបាល់អាស្មាច់ចំនួន ៤ គ្រឿងនិងមន្ត្រីជលផលផ្នែកកំពង់ឆ្នាំងនិងសង្កាត់នេសាទប្រឡាយមាសចំនួន ៨នាក់មានបាស្មាច់ចំនួន ២ គ្រឿង។

កិច្ចប្រតិបត្តិការខាងលើនេះ បានចាប់ដំណើរការបង្ក្រាបបទល្មើសពីម៉ោង៨និង ៣០ នាទីព្រឹករហូតដល់ម៉ោង៣ រសៀលនៅចំណុចបឹងរៀល ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកជល់គីរី ជាលទ្ធផលគឺ រុះរើកាប់បំផ្លាញ និងដុតកម្ទេចចោលនៅហ្នឹងកន្លែង របាំងលបវែងៗចំនួន ១៣ កន្លែង មានប្រវែង ២៦០០ម៉ែត្រ, លបលូចំនួន ២៥ មាត់ ,បង្គោលចំនួន ១.០៥០ ដើម ,ចាក់លែងត្រីចំណុះចំនួន ១៧០ គីឡូចូលក្នុងបឹងធម្មជាតិវិញ។

សូមបញ្ជាក់ថា នៅចំណុចខាងលើនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មានចំនួន ២៤ នាក់ កាណូត ៦ គ្រឿង បានចុះបង្ក្រាបម្ដងរួចមកហើយ ដោយបានកាប់បំផ្លាញរបាំងលោកវែងៗចំនួន ៨ របាំង មានប្រវែង ៤០០០ ម៉ែត្រ, លបលូ ៣០ មាត់និងចាក់លែងត្រីចំនួន៨០០គីឡូ ចូលក្នុងបឹងធម្មជាតិវិញ។ ប៉ុន្តែមកដល់ថ្ងៃនេះនៅចំណុចខាង លើនេះនៅតែមានបទល្មើសដាក់របាំងវែងៗមួយខ្សែមួយខ្សែរាប់ពាន់ម៉ែត្រដដែល។

ទាក់ទងនឹងករណីនេះលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១៩ខែតុលានេះបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ចនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ដែលកន្លងមកតែងតែសហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់នឹងទទួលបានលទ្ធផលល្អ។

ដោយឡែកលោកប្រធានមន្ទីរបានណែនាំនិងផ្ដាំផ្ញើ ដល់មន្ត្រីជលផលទាំងលោក នាយខណ្ឌ លោកនាយផ្នែក និងនាយសង្កាត់ ព្រមទាំងមន្ត្រីជលផលទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ ជាប្រចាំ ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនេសាទច្រើននោះឡើយ។ ករណីដែលមានបទល្មើសនេសាទច្រើនមិនចុះបង្ក្រាបនៅក្នុងដែនសមត្ថកិច្ច ផ្នែកឬសង្កាត់ណា មួយនោះ គឺលោកនាយផ្នែក លោកនាយសង្កាត់និងនាយខណ្ឌ ត្រូវតែទទួលខុស ត្រូវចំពោះមុខច្បាប់។ ព្រោះលោកប្រធានមន្ទីរបានណែនាំជាច្រើន លើកច្រើនសាររួចមកហើយ៕
ដោយ ៖ ឈៀង ថារិទ្ធ








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


