សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះតូបលក់ដូរនៅផ្សារបុរីសន្តិភាព ២ រងការខូចខាតអស់ជាច្រើនតូប
តូបលក់ដូរនៅក្នុងផ្សារបុរីសន្តិភាព ២ ចំនួន ៤២០តូប ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោង ១ និង ០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងផ្សារបុរីសន្តិភាព ២ ស្ថិតនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទាក់ទងទៅមន្ត្រីជំនាញបង្ការ និងពន្លត់អគ្គិភ័យគ្រប់អង្គភាព បានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះតូបលក់ដូរបស់អាជីវកចំនួន ៤២០តូប ហើយសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ អគ្គិភ័យនេះ បានរលត់ទាំងស្រុង នៅវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


