សន្តិសុខសង្គម
ផ្ទុះមីនតោននៅស្រុកសំឡូត បុរសម្នាក់រងរបួសធ្ងន់
បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងិនចំគ្រាប់មីនតោនបណ្ដាលឱ្យផ្ទុះឡើង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩៖៣០ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅចំណុចដីចម្ការមួយកន្លែងក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលសំឡេងផ្ទុះនេះបានបង្កឲ្យខូចខាតត្រាក់ទ័រមួយគ្រឿងយ៉ាងដំណំ ដោយឡែកអ្នកបើកបរក៏រងរបួសធ្ងន់ និងផ្ទៃមុខ។

លោក កែវ វិបុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុងបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន លោកក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុគឺសង្កេតឃើញថា ត្រាក់ទ័រមានការខូចខាតមួយកំណត់ខាងមុខដោយសារតែកង់មុខបានកិនចំទៅលើគ្រាប់មីនតោនដែលនៅសេះសល់ពីសម័យសង្គ្រាមដោយឡែកបុរសជនរងគ្រោះមានឈ្មោះ ភន អាយុ ២៨ ឆ្នាំ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។
ភ្លាមៗនោះដែរទាំងក្រុមគ្រួសារសាច់ញាតិក៏ដូចជាកម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យយ៉ាងបន្ទាន់ដើម្បីព្យាបាល៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


