សន្តិសុខសង្គម
សិស្សសាលា ៤នាក់បានស្លាប់ និងពីរនាក់បានសង្រ្គោះ ករណីលង់ទឹកនៅទំនប់សេកសក
សិស្សសាលាស្រីប្រុសចំនួន ៦ នាក់ បានលង់ទឹកនៅក្នុងអាងទឹកពហុបំណង ដោយក្នុងនោះបាត់បង់ជីវិត៤នាក់ និងពីរនាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមរបាយការណ៍បឋមបានបញ្ជាក់ថា មានសិស្សសាលាចំនួន ៦ នាក់ក្នុងនោះប្រុសមួយស្រី៥ ដែលពួកគេជាសិស្សសាលានៃវិទ្យាល័យស្ដៅសន្តិភាព បាននាំគ្នាមកលេងទឹកស្ទឹងនៅវេលាម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ចំណុចខាងក្រោមអាងស្តុកពហុបំណងសេកសក ស្ថិតក្នុងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា នៅពេលនោះគឺសិស្សសាលាទាំងអស់បានលង់ទឹកស្រែកដង្ហើយហៅរកអ្នកជួយ។ ទាំងប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ប៉ុន្តែជាអកុសលស្រង់ទាន់ពេលវេលាបានសិស្សស្រីមួយប្រុសមួយបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យដោយឡែកសិស្សស្រីចំនួនបីនាក់និងសិស្សប្រុសចំនួន ១ នាក់ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ។ សិស្សដែលស្លាប់ទាំងនោះមានឈ្មោះ ១.ភាព ចិន្ដា ភេទ ប្រុស រៀននៅថ្នាក់ទី ១០ ឃ ២. សេង ឃោលីណា ភេទស្រីរៀនថ្នាក់ទី៨ ខ ៣. សេង អ៊ិនជីលី ភេទស្រីរៀនថ្នាក់ទី ៧ ក និង៤.អូ ហាន់ណានូរី ភេទស្រីរៀនថ្នាក់ទី ៧ គ ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


