សន្តិសុខសង្គម
អគ្គិភ័យឆេះរោងចក្រក្តារបន្ទះ ខូចខាតសម្ភារៈសរុបជាទឹកប្រាក់ប្រហែល៦ម៉ឺនដុល្លារ
រោងចក្រផលិតក្តារបន្ទះរបស់ក្រុមហ៊ុន ហ៊ាង សេងហ៊ាត់ ស្ថិតនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតសម្ភារៈមួយចំនួនធំសរុបទឹកប្រាក់ប្រហែល៦០០០០ដុល្លារ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១៥នាទីទាបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ និងត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែក ស្រុកមេមត់ ស្រុកតំបែរ និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញជួយអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុបាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥ឡានស្មើនឹង១៥០ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បាន។

បើតាមរបាយការណ៍សម្ភារខូចខាតមាន សាស័រចំនួន១គ្រឿង ឡចំហុយចំនួន២កន្លែង ក្តារបន្ទះកែច្នៃ ចំនួន១០០គីប ឡដុតយកចំហាយទឹកចំនួន០១កន្លែង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៦០០០០ដុល្លារ។ ករណីអគ្គិភ័យនេះសមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុគឺបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


