សន្តិសុខសង្គម
ម៉ូតូដឹកសាំងបុកជាមួយម៉ូតូរ៉ឺម៉កកង់បីផ្ទុះឆេះ បណ្ដាលឱ្យរងរបួសមនុស្ស២នាក់
ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ ត្រូវភ្លើងឆេះរបើកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរមើលទៅញាក់សាច់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូដឹកប៊ីដុងសាំង បើកបុកជាមួយម៉ូតូរ៉ឺម៉កកង់បីក្នុងទិសដៅស្របគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៤ មុខការ៉ាស់ហ្គាស់ LPG 24h ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូទាំង២គ្រឿងនេះបើកបរទិសដៅស្របគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុភាគីខាងម៉ូតូរ៉ឺម៉កកង់បីដែលបើកដោយបុរសជនជាតិចិន បានបត់ស្តាំចូលការ៉ាស់ហ្គាស់ ស្របពេលនោះដែរក៏ឃើញមានម៉ូតូដឹកសាំងមួយគ្រឿងទៀតបើកមកពីក្រោយ ហើយក៏បុកជាមួយម៉ូតូកង់បីនៅខាងមុខបណ្តាលឱ្យបែកប៊ីដុងហូរសាំងប៉ើងស្រោចពីលើជនរងគ្រោះហើយផ្ទុះចេញជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបង្កឲ្យមានមនុស្សប្រុស២នាក់រងរបួស ក្នុងនោះបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរនិងបុរសម្នាក់ជនជាតិខ្មែររងរបួសមធ្យម។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះមានឈ្មោះ ១. អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីឈ្មោះ HE CAIDAO ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ នៅក្រុមហ៊ុន ស៊ីអិន ហ្ស៊ីយ័ន ដរ អ៊ិនដាសស្ទ្រី ឯ.ក (លក់គ្រឿងសង្ហារឹម) បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដងខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យចិន យីហោ ថុងជិ)។ ២.អ្នកបើកបរម៉ូតូឈ្មោះ អ៊ុំ ណៃស៊ាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកប្រេងសាំង មានស្រុកកំណើត ឃុំជីមាន់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅភូមិ៥ (អូរ៥) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដៃខាងឆ្វេង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។
បច្ចុប្បន្នវត្ថុតាង ម៉ូតូរ៉ឺម៉កកង់បីនិងម៉ូតូ បានយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


