សន្តិសុខសង្គម
នគរបាលខេត្តកោះកុង ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ ក្រោយមានករណីគ្រោះថ្នាក់ច្រើនតាមដងផ្លូវសាធារណៈ
កម្លាំងនគរបាលខេត្តកោះកុង បានដាក់បញ្ជាបទដល់បណ្តាអធិការដ្ឋានក្រុងស្រុកទាំង៧ ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយសង្កេតឃើញមានអត្រាអ្នកស្លាប់ និងរបួសច្រើនតាមដងផ្លូវសាធារណៈ។

លោកឧត្តមសេនីយ៍ត្រី សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង បានឱ្យដឹងថា បច្ចុប្បន្ន មានករណីក្មេងៗមិនទាន់គ្រប់អាយុបើកបរម៉ូតូ បើកបរបំពងសំឡេងចេញពីបំពង់ស៊ីម៉ាំងកែច្នៃឮខ្លាំងៗ ក៏ដូចជាបើកបរម៉ូតូហ៊ោរកញ្ជៀវនៅពេលយប់ បើកបរល្បឿនលឿន ជាហេតុងាយបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ និងរំខានដល់សណ្តាប់ធ្នាប់សាធារណជនផងដែរ។

លោកស្នងការរងខេត្ត បញ្ជាក់តាមលិខិតចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងខេត្តកោះកុងឱ្យនៅមានកម្រិតទាបបំផុត ស្នងការដ្ឋាននគរបាលណែនាំដល់បណ្តាអធិការដ្ឋានក្រុងស្រុកទាំង៧ ត្រូវបញ្ចុះកម្លាំងនៅតាមគោលដៅអនុវត្តប្រឈម ត្រូវបញ្ចុះកម្លាំងល្បាតនៅពេលយប់ អនុវត្តច្បាប់ទៅលើអ្នកបើកដែលល្មើសច្បាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ចាប់ពីថ្ងៃនេះតទៅ។

គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ មានមនុស្សស្លាប់ និងរបួសរងស្ទើររៀងរាល់ថ្ងៃនៅក្នុងក្រុងខេមរភូមិន្ទ និងនៅតាមបណ្តាស្រុកក្នុងខេត្តកោះកុង ដោយភាគច្រើនអ្នកបើកបរហួសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព សេពគ្រឿងស្រវឹង និងបើកបរទាំងវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍។ បញ្ហានេះត្រូវបានពលរដ្ឋសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពធ្វើដំណើរ ដោយស្នើសុំឱ្យសមត្ថកិច្ចពង្រឹងច្បាប់ឡើងវិញ។

ថ្មីៗនេះ គេសង្កេតឃើញកងកម្លាំងនគរបាលនៅស្រុកមណ្ឌលសីមា ចុះផ្សព្វផ្សាយអប់រំដល់ក្មេងៗមិនទាន់គ្រប់អាយុបើកបរប្រមាណ ៤ទៅ ៥ម៉ូតូ ត្រង់ចំណុចគល់ស្ពានកោះកុងខាងលិច ដោយណែនាំអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានជាលើកទី២។

ចំណែក លោកវរសេនីយទោ ជុន គា អធិការរងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ព្រឹកថ្ងៃទី១៥ ខែមករា នេះ បានដាក់កម្លាំងសណ្តាប់ធ្នាប់ អនុវត្តរឹតបន្តឹតច្បាប់នៅគោលដៅទល់មុខអធិការដ្ឋានក្រុង ដោយបានឃាត់ក្មួយៗសិស្សានុសិស្សមិនទាន់គ្រប់អាយុបើកបរម៉ូតូ និងបានហៅអាណាព្យាបាលមកអប់រំ ធ្វើកិច្ចសន្យា ទី១. ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើបរ ទី២. បើកបរត្រូវពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ ទី៣. ហាមមិនអោយប្រឡែងគ្នាពេលកំពុងបើកបរ ទី៤. ហាមមិនអោយប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ទី៥. បើកបរប្រើល្បឿនតាមការកំណត់ និងទី៦. បើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


