Connect with us

សន្តិសុខសង្គម

រថយន្តឡិចស៊ីស ខណៈបេីកបរសុខៗឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ

បានផុស

នៅ

រថយន្តឡិចស៊ី RX300 មួយគ្រឿង ខណៈម្ចាស់កំពុងបេីកបរតាមផ្លូវស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរជួយពន្លត់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅលេីស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីសRX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O 2319 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិចឡេីងស្ពានអាកាសផ្សារដីហុយ ខណៈឡេីងដល់លេីស្ពានស្រាប់តែឆ្លងចរន្តអគ្គិសនីផ្នែកខាងមុខឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នកដណេីរជួយពន្លត់ និងរាយការណ៍ទៅមន្ត្រីជំនាញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ក្នុងហេតុការណ៍ខាងលេីនេះផងដែរមិនមានមនុស្សរងរបួសនោះទេចំណែករថយន្តរងការខូចខាតទាំងស្រុង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម