សន្តិសុខសង្គម
ដុតសំរាមរាលដាលឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង
ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ដោយផ្តេីមចេញដោយសារដុតសំរាម។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះទី១មានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី។ ទី២មានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី។
មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីការដុតសំរាមក្បែរផ្ទះហេីយបានរាលដាលតែម្តង។ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះជាប្រភេទឈេី ស័ង្កសី មានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ និងខូចខាតទាំងស្រុងតែមិនមានមនុស្សរងរបួសនោះទេ។

ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះដែរ កងកម្លាំងរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រេី ប្រាស់រថយន្តអគ្គិភ័យចំនួន១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៥រថយន្ត ស្មើរនឹង ៩០ម៉ែត្រគូប ។
រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។
រថយន្ត អគ្គិភ័យក្រុមហ៊ុន OCIC ចំនួន ០៣ គ្រឿង ប្រើប្រាសទឹកអស់ ០៣ រថយន្ត ស្មើនឹង ១៨ ម៉ែត្រគូប ។
នៅវេលាម៉ោង ០២នឹង៣០នាទី នាថ្ងៃខែ ឆ្នាំដដែលអគ្គិភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុង៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


