Connect with us

សន្តិសុខសង្គម

ផ្ទះអ្នកក្រុងបាត់ដំបងមួយខ្នងត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនៅថ្ងៃចូលឆ្នាំបង្ហើយ

បានផុស

នៅ

ផ្ទះ២ជាន់ដែលសង់តាមលំនាំថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្នុងថ្ងៃសង្ក្រាន្តចុងក្រោយដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ស្ថិតនៅត្រង់ចំណុចក្រុមទី៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងក្រោយផ្សារថ្មីបាត់ដំបង)។

ករណីអគ្គិភ័យមួយនេះបានកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង (ឆេះអស់ទាំងស្រុង ) ទំហំ ៥ម × ៧ម  សង់អំពីឈើលើ ថ្មក្រោម របស់ម្ចាស់ឈ្មោះ ខន វ៉ាង ភេទប្រុស អាយុ៣៥ឆ្នាំ។ ភ្លាមៗនោះដែរក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចេញរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៤គ្រឿង ដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់ការរាលដាលទៅលើផ្ទះអ្នកដទៃ។

ទីបំផុតសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែសម្រាប់លំនៅដ្ឋានរងគ្រោះខាងលើគឺបានឆេះខ្ទេចគ្មានសល់ ដោយក្នុងនោះទាំងសម្ភារប្រាក់ប្រើប្រាស់ និងទ្រព្យសម្បត្តិត្រូវបានឆេះទាំងស្រុង។ ករណីនេះដែរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានការឆាបឆេះបែបនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម