សន្តិសុខសង្គម
នាំគ្នាទៅព្រោះស្រូវពេលមេឃភ្លៀង រន្ទះបាញ់ស្លាប់មនុស្ស ២ នាក់
នៅវេលាម៉ោងប្រហែលជា ៣ រសៀល មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយផ្គររន្ទះបានបាញ់មនុស្សស្លាប់ ២ នាក់ ៣ នាក់រងរបួសធ្ងន់ និង ២ នាក់ទៀតរងរបួសស្រាល។

រឿងរាវនេះកើតឡើងនៅ វេលា ម៉ោង ៣ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខាងត្រពាំងតាង៉ឹន៣០០ ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះដោយសាររន្ទះបាញ់បានស្លាប់ ២ នាក់ ១ ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្លាប់ ២.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ ២៥ ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្លាប់។ ចំណែក ៥ នាក់របួសធ្ងន់ស្រាល មាន ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់, ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់ ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់ ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសស្រាល និងឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ ៤៩ ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ៧ នាក់បានទៅព្រួសស្រូវនៅចំណុចត្រពាំងតាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុកលុះម៉ោងប្រហែស ៤ ល្ងាច ស្រាប់តែមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង ស្របពេលនោះជនរងគ្រោះបាននាំគ្នារត់ទទៅជ្រកនៅក្រោមម្លប់ដើមស្តៅនៅក្បែរនោះ ក៏ស្រាប់តែរន្ទះបាញ់ចំកន្លែងមនុស្សជ្រកបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់មនុស្សនៅនឹងកន្លែង ៣ នាក់ រងរបួសធ្ងន់ និង ២ នាក់ទៀតរងរបួសស្រាល។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះរងរបួសធ្ងន់ស្រាលត្រូវបានក្រុមការងារពេទ្យដឹកយកទីសំរាកព្យាបាលទៅមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិតត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


