Connect with us

សន្តិសុខសង្គម

ឆេះបន្ទប់ក្រោមដីក្នុងផ្ទះកំពុងជួសជុលបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះទីតាំងផ្ទះមួយកន្លែងដែលកំពុងសាងសង់បន្ទប់ក្រោមដីបណ្ដាលឲ្យឆេះផ្សែងហុយខ្មួលខ្មាញ់ចេញមកខាងក្រៅ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៤ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនគរបាលបានអោយដឹងថា អគ្គិភ័យនេះបណ្តាលមកពីឆេះសាឡុងនៅបន្ទប់ក្រោមដី ខណៈពេលដែលជាងកំពុងតែជួសជុល។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដឡើយ។

ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ត១៨គ្រឿង និងមានរថយន្តជំនួយកងពលតូចលេខ៧០ រថយន្តកោះពេជ្រ រថយន្តស្រាបៀរកម្ពុជា និងរថយន្តកោះនរា ដើម្បីគ្រប់គ្រងមិនអោយមានការរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ចំពោះមូលហេតុនៃការឆាបឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមូលហេតុ៕

អត្ថបទ៖ ហេង អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម