សន្តិសុខសង្គម
ស្ត្រីចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ដាច់.ក ពេលកំពុងដើរតាមផ្លូវ
ស្ត្រីវ័យចំណាស់ម្នាក់ បានដួលស្លាប់ទាំងជំហរភ្លាមៗ ខណៈដែលកំពុងដើរលើដងផ្លូវ ក៏ត្រូវជនមិនស្គាល់មុខជិះកង់មកពីក្រោយដកដាវកាប់ផ្ដាច់កញ្ចឹងកតែម្ដង រួចហើយបានជិះកង់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ លើកំណត់ផ្លូវលំមួយកន្លែង ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការអះអាងពីក្រុមគ្រួសារសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហោ ប៉ុក ភេទស្រី អាយុ ៧៧ ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុខាងលើ ដោយនៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះទៅទិញសាប៊ូ លុះនៅពេលត្រឡប់មកវិញក៏ត្រូវជនមិនស្គាល់មុខដែលជិះកង់តាមដងផ្លូវបានដកដាវកាប់ទៅលើកញ្ចឹងក បណ្ដាលឲ្យបំពង់កស្ទើរដាច់ទាំងស្រុង រួចហើយយុវជនដែលជាជនបង្កហេតុបានជិះកង់គេចខ្លួនបាត់ស្រមោល។

បើតាមការចុះពិនិត្យកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ សមត្ថកិច្ចបានសង្កេតឃើញថា យុវជនជាជនសង្ស័យ ពាក់អាវពណ៌ក្រហម ស្លៀកខោខោវប៊យ ប្រើអាវសចងក្បាល បច្ចុប្បន្នកម្លាំងកំពុងស្វះស្វែងរកគ្រប់ច្រកល្ហក ដើម្បីឃាត់ខ្លួនជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


