សន្តិសុខសង្គម
មន្ទីរប្រឆាំងគ្រឿងញៀនបានចេញសេចក្ដីបំភ្លឺ បន្ទាប់ពីមានការបង្ហោះព័ត៌មានក្លែងក្លាយលើគណនីTiktok ឈ្មោះ “Chean Drone”
ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺចំពោះការផ្សាយ ព័ត៌មានក្លែងក្លាយរបស់គណនី TikTok Chean Dron ដែលមានចរិតបង្អួចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំនៃ មន្ទីរប្រឆាំងគ្រឿងញៀន ដោយបង្ហោះថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់រគ្រឿងញៀន ត្រូវគេ ចាប់ចងអនុវត្តទោសគ្មានលើកលែង តែដូចករណីជនបទេស (ចិន) ក្រុមនេះវិញបែរជាចាប់ ហើយលែង និងថ្នូរលុយ 330,000$ ចាប់ ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ពុំ ជួយពិនិត្យមើល លោក ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់ អស់ហើយ ខ្មែរ»។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមអនុញ្ញាតរំលឹកជូនសាធារណជនថា គណនីឈ្មោះ Chean Dron បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន ជាបន្តបន្ទាប់ ហើយមន្ទីរក៏ធ្លាប់បានបំភ្លឺជូនសាធារណជនផងដែរ ប៉ុន្តែម្ចាស់គណនីក្លែងក្លាយ នេះ នៅតែបន្តទៅបង្កើតគណនី TikTok ឈ្មោះ Chean Dron ដដែលបង្កើតព័ត៌មានក្លែងក្លាយបន្ថែម ទៀត ដោយវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថែមទៀត។ ជាថ្មីម្តងទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមបដិសេធទាំងស្រុង នូវព័ត៌មានក្លែងក្លាយ របស់គណនីហ្វេសប៊ុក និង TikTok ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតរបស់ឈ្មោះ Chean Dron។ ពួកគេបង្កើតព័ត៌មានក្លែងក្លាយនេះឡើង ក្នុងបំណងវាយប្រហារ លាបពណ៌ ធ្វើឱ្យខូចកិត្តិយស ដល់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ដែលកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ តស៊ូបង្ក្រាប បទល្មើសគ្រឿងញៀន ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើប អង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុក និង TikTok ឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្ត សញ្ញាណម្ចាស់គណនី Chean Dorn នេះបាន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងផ្តល់រង្វាន់ជាទី គាប់ចិត្ត និងរក្សាការសម្ងាត់ជូន៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


