Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន

បានផុស

នៅ

ផ្ទះលក់គ្រឿងបន្លាស់រថយន្ត និងគ្រឿងជ័រផ្សេងៗនៅខាងលិចផ្សារដេប៉ូត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៥ ខែ កញ្ញាឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ 38c ផ្លូវលេខ ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានការឆ្លងចរន្ដអគ្គិសនីលើបង្គោលភ្លើង និងធ្លាក់កម្ទេចផ្កាភ្លើងទៅលើក្រដាស់ឡាំងរួចក៏រាលដាលដល់កន្លែងស្តុកគ្រឿងបន្លាស់រថយន្តនៅជាន់ទី១ នៃផ្ទះលក់គ្រឿងបន្លាស់រថយន្ត។ ប្រភពបានបន្តថា ភ្លាមៗ បង្កអោយកើតមានផ្សែងហុយលាយអណ្តាតភ្លើងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿងដល់ទីតាំងកើតហេតុ រួចធ្វើការបាញ់ពន្លត់រហូតរលត់ជាស្ថាពរ តែមិនបានបង្កអោយនរណាម្នាក់រងរបួសនោះឡើយ។ សមត្ថកិច្ចបន្ថែមថា ចំពោះអគ្គិភ័យនេះ បានឆាបឆេះសម្ភារៈគ្រឿងបន្លាស់រថយន្ត គ្រឿងជ័រ និងសម្ភារៈមួយចំនួនទៀតត្រូវបានភ្លើងឆេះរងការខូចខាត។

ជុំវិញករណីគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅឡើយទេ ដោយនៅពេលនេះកម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម