សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ព្រមានចាត់វិធានការលើម្ចាស់ដីនៅជាប់ព្រែកអូវែងដែលរំលោភដីចំណីព្រែក
លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឬស្សី បានព្រមានចាត់វិធានការច្បាប់ដោយមិនលើកលែង លើម្ចាស់កម្មសិទ្ធិដីដែលនៅជាប់ព្រែកអូវែង ដែលចាក់ដីរំលោភដីចំណីព្រែកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ជាមួយនឹងការព្រមាននេះ លោកអភិបាលខណ្ឌក៏ស្នើឲ្យម្ចាស់ដីទាំងនោះជួយសហការជាមួយអាជ្ញាធរ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការស្ដារប្រព្រែកឲ្យបានលឿនរហ័ស បញ្ចៀសការជន់លិចនារដូវរស្សារ។

ការព្រមាននេះ គឺធ្វើឡើងនៅពេលលោកដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដាក់គ្រឿងចក្រស្តាព្រែកអូវែង ត្រង់ចំណុចខាងមុខបូរីរិទ្ធ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកអភិបាលខណ្ឌបញ្ជាក់ថា ព្រែកអូវែងត្រូវបានម្ចាស់ដីមួយចំនួនដែលមានក្បាលនៅលើផ្លូវ៥៩៨ និងមានកន្ទុយដីជាប់ព្រែកអូវែង បានចាក់ដីរំលោភយក និងសាងសង់សំណង់រឹងលេីចំណីព្រែក។ លោកបញ្ជាក់ថា ព្រែកអូវែងមានទំហំ ៨០ម៉ែត្រ ដែលក្នុងនោះ តួព្រែកមានទំហំ៣០ម៉ែត្រ និងចំណីព្រែកសងខាងមានទំហំ ២៥ម៉ែត្រ ដោយមានផ្លូវជាប់មាត់ព្រែកសងខាងមានទំហំទទឹង ១០ម៉ែត្រ សម្រាប់សម្រួលចរចារណ៍ និងងាយស្រួលចល័តគ្រឿងចក្រ សម្អាតស្តាព្រែកសម្រួលចរន្តទឹកហូរលឿនបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌចំនួន ៥របស់រាជធានីភ្នំពេញ។

លេីសពីនេះទៅទៀត លោកអភិបាលខណ្ឌឫស្សីកែវ បានស្នេីយ៉ាងទទូចអោយម្ចាស់ក្បាលដីខាងលើត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពចាក់ដីរំលោភយកចំណីព្រែកប្រេីប្រាស់ជាប្រយោជន៍ឯកជន នឹងត្រូវសហការជាមួយអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ចកំណត់ព្រំដីរបស់ខ្លួនជាប់ដីចំណីព្រែក និងត្រូវរុះរេីចេញជាបន្ទាន់រាល់បណ្តាសំណង់ដែលបានសាងសង់លេីដីចំណីព្រែកអូវែង បេីមិនដូច្នោះ នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន៕
អត្ថបទ៖ សុភា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


