ព័ត៌មានជាតិ
អភិបាលខេត្តកំពត ទុកពេល១សប្ដាហ៍ឱ្យអ្នកចាក់ដីរំលោភចូលព្រែក នៅសង្កាត់ត្រើយកោះ កាយអាចម៍ដីចេញវិញ
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី២៤ ខែមីនា បានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវឱ្យម្ចាស់ដី ដែលចាក់រំលោភចូលដីព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ត្រូវកាយអាចម៍ដីចេញវិញជាបន្ទាន់ក្នុងរយៈពេល ១សប្តាហ៍ ប្រសិនបើម្ចាស់ដីមិនអនុវត្តន៍តាមការណែនាំនេះ អាជ្ញាធរខេត្ត នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយពុំមានការលើកលែងនោះឡើយ។

លោក ម៉ៅ ធនិន ក៏បានបញ្ជាក់ដែរថា រាល់បុគ្គលណាដែលមានបំណងមិនល្អចង់បានដីសាធារណៈរបស់រដ្ឋដើម្បីផលប្រយោជន៍ខ្លួន ឬបក្ខពួកខ្លួន ដោយមិនគិតពីផលប្រយោជន៍រួមរបស់ប្រជាជន អាជ្ញាធរខេត្តនឹងចាត់វិធានការដោយមិនមានការលើកលែង បើទោះបីសំណង់ ឬរបងដែលសាងសង់រំលោភចូលដីរដ្ឋបានសាងសង់មុនពេលដែលលោកមកដឹកនាំខេត្តនេះក៏ដោយ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ ពិនិត្យមើលឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយចំពោះការស្នើសុំសាងសង់សំណង់ ឬទីតាំងអ្វីមួយរបស់ប្រជាពលរដ្ឋ ថាតើមានចូលក្នុងដីសាធារណៈរបស់រដ្ឋដែរឬទេ បើមានករណីចូលត្រូវជូនដំណឹងពួកគាត់ដើម្បីធ្វើតែលើដីកម្មសិទ្ធរបស់ខ្លួន ជៀសវាងថ្ងៃក្រោយមានការខាតបង់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ថា កន្លងមកលោកតែងតែដាក់បទបញ្ជា ក៏ដូចជាផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះវិធានការផ្សេងៗលើករណីដែលមានជនណាម្នាក់រំលោភយកដីសាធារណៈរបស់រដ្ឋដោយមិនមានការលើកលែង មិនតែប៉ុណ្ណោះអាជ្ញាធរខេត្តក៏បានធ្វើការដកហូតដីទាំងនោះយកមកវិញ ដើម្បីអភិវឌ្ឍន៍ទៅជាកន្លែងកម្សាន្ត ឬជាកន្លែងទេសចរណ៍ក្នុងន័យបម្រើផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


