សន្តិសុខសង្គម
កម្លាំងជលផលអន្លង់វិល ចុះបង្ក្រាបបទល្មើសនេសាទ៣កន្លែងក្នុងភូមិសាស្ត្រស្រុកមោងឫស្សី
ទីតាំងបទល្មើសនេសាទ ៣កន្លែងត្រូវបានកម្លាំងជលផលអន្លង់វិល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកមោងឬស្សី និងសហគមន៍ចុះបង្ក្រាប ដែលទីតាំងទាំងនោះស្ថិតនៅក្នុងឃុំកកោះ និងឃុំព្រៃតូច ស្ថិតក្នុងភូមិសាស្ត្រស្រុកមោងឫស្សី។

លោក បឿង សុវណ្ណ អភិបាលរងស្រុកមោងឬស្សី បានបញ្ជាក់ថា កម្លាំងអាជ្ញាធរបានសហការជាមួយកម្លាំងជំនាញរួមទាំងសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដែលពួកគេបានប្រព្រឹត្តឡើងនៅក្នុងភូមិសាស្ត្រខាងលើ។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងចំនួន ២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ និងបន្តធ្វើបន្ថែមទៀតដោយកម្លាំងបានប្រើប្រាស់កាណូតស្មាច់ចំនួន ៥គ្រឿង និងកម្លាំងចម្រុះចំនួន ១៩នាក់។
លោកអភិបាលរងស្រុកបានបន្ថែមថា ទីតាំងទាំង៣ខាងលើដែលកម្លាំងចម្រុះចុះបង្ក្រាប គឺស្ថិតនៅចំណុច ស្បូវឃ្លាំង ចំណុចអាជ្រឹង និងចំណុចបឹងយាយរាំ ស្ថិតក្នុងភូមិសាស្ត្រឃុំកកោះ និងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលក្នុងនោះកម្លាំងចម្រុះបានកម្ទេចឡុកចាប់ត្រីចំនួន ៦ សាច់ម៉ងប្រវែង១.២៥០ ម៉ែត្រ និងបង្គោលចំនួន ៤៨០ ដើម ព្រមទាំងបានលែងកូនត្រីចូលក្នុងបឹងទន្លេសាបវិញជាង ៣០គីឡូក្រាម។

គួរបញ្ជាក់ថា កន្លងមកកម្លាំងមន្ត្រីជលផល និងកម្លាំងអាជ្ញាធរចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលើផ្ទៃទឹកនៃបឹងទន្លេសាបជាញឹកញាប់ ប៉ុន្តែបទល្មើសនៅតែកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសនៅរដូវត្រីពងកូននេះដែលជាការហាមឃាត់លើការនេសាទគ្រប់ប្រភេទ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


