សន្តិសុខសង្គម
ចៅសង្កាត់ព្រែកឯង ទុកពេលពីរសប្ដាហ៍ឲ្យអ្នកចាក់បេតុងលើផ្លូវឈូសឆាយចេញវិញ
លោក សំ សុធារី ចៅសង្កាត់ព្រែកឯង បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវរួសរាន់ឈូសឆាយបេតុងដែលចាក់លើផ្លូវចេញឲ្យអស់ក្នុងរយៈពេល២សប្តាហ៍។

លោក សំ សុធារី បានបន្តថា នៅសងខាងផ្លូវក្នុងភូមិមិត្តភាព និងភូមិមិត្តភាព១ គឺប្រជាពលរដ្ឋបានចាក់បេតុងលើផ្លូវដែលបង្កឲ្យទឹកដក់មកលើផ្លូវ ពិសេសនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងថែមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
លោកចៅសង្កាត់ក៏សូមឲ្យប្រជាពលរដ្ឋរក្សាទុកផ្លូវដែលអាជ្ញាធរស្ថាបនារួចដូចដើម ហើយបើនាំគ្នាចាក់បេតុងលើផ្លូវមុខផ្ទះបែបនេះ ធ្វើឲ្យទឹកដក់លើផ្លូវហើយថែមទាំងបាត់ទំរង់ផ្លូវទៀតផង។ ដូច្នេះប្រជាពលរដ្ឋត្រូវរួសរាន់ឈូសឆាយបេតុងដែលបានចាក់មុខផ្ទះនោះចេញជាបន្ទាន់ក្នុងរយៈ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ខែធ្នូនេះតទៅ៕
អត្ថបទ៖ នរា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


