សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ដង្កោ ណែនាំពលរដ្ឋនៅផ្លូវ៥០ម៉ែត្រ ទុកដាក់បោវច្រកអេតចាយឲ្យបានត្រឹមត្រូវចៀសវាងរំលោភចិញ្ចើមផ្លូវ
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក លត់ ឃីម ចៅសង្កាត់រងទី១ តំណាងលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះល្បាត និងរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ដើម្បីបរិស្ថាន អនាម័យ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ អាជ្ញាធរបានណែនាំអប់រំឲ្យម្ចាស់ទីតាំងអេតចាយមួយចំនួននៅភូមិបាគូ ដែលរស់នៅតំបន់នេះត្រូវទុកដាក់សម្ភារៈ ក៏ដូចជាបាវច្រកអេតចាយឲ្យបានត្រឹមត្រូវ រក្សាចិញ្ចេីមផ្លូវ ចៀសវាងរំលោភយកចំណីផ្លូវមកប្រកបអាជីវកម្មផ្ទាល់ខ្លួន ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ បរិស្ថាន គ្មានសោភ័ណភាព។

បើតាមអាជ្ញាធរ ការចុះអប់រំណែនាំដល់ពលរដ្ឋនេះ មានពលរដ្ឋមួយចំនួនធំបានសហការយ៉ាងល្អ យល់ដឹងអំពីសណ្តាប់ធ្នាប់ក្នុងការទុកដាក់សម្ភារៈ ហេីយពលរដ្ឋមួយចំនួនតូចក៏មិនទាន់យល់ច្បាស់ អាជ្ញាធរក៏បានអប់រំណែនាំបន្ថែមទៀត។
ជាមួយគ្នានឹងការចុះណែនាំនេះ អាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សា បរិស្ថាន សណ្តាប់ធ្នាប់ ដេីម្បីសោភ័ណភាពទីក្រុងស្អាត និងសូមអរគុណដល់ពលរដ្ឋដែលបានសហការក្នុងការរៀបចំសណ្តាប់ធ្នាប់៕
អត្ថបទ៖ សុខា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


