សន្តិសុខសង្គម
ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ក្នុងរយៈពេលពេញមួយថ្ងៃនៃថ្ងៃសែនចូលឆ្នាំចិន-វៀតណាម អគ្គិភ័យបានកើតឡើងចំនួន៤ករណីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋច្រើន ឬធំដុំនោះទេ ហើយក៏មិនធ្វើឲ្យរងរបួសមនុស្សនោះដែរ ដោយសារមានការអន្តរាគមន៍ទប់ស្កាត់ពីកម្លាំងបង្ការពន្លត់អគ្គិភ័យទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ករណីអគ្គិភ័យដែលបានកើតឡើងនេះ ភាគច្រើនបណ្ដាលមកពីមូលហេតុការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ ដោយអុជធូបទៀនមិនមានការប្រុងប្រយ័ត្នក៏បានរាលដាលក្លាយជាអគ្គិភ័យ។និងករណីផ្សេងទៀត កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ដោត កង្ហារ ឬទូរទស្សន៍ ទុកចោល។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបន្ថែមទៀតថា ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម នេះកម្លាំងការិយាល័យបង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់វេនប្រចាំការ ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីបង្ការសង្គ្រោះករណីអគ្គិភ័យដែលកើតឡើងជាយថាហេតុ។

ក្នុងនាមមន្រ្តីជំនាញបង្ការពន្លត់អគ្គិភ័យ លោកសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នលើករណីអគ្គិភ័យ ព្រោះអាចបណ្ដាលឲ្យមានការឆេះខូចខាតបំផ្លាញទ្រព្យសម្បិត្តរបស់ពលរដ្ឋ៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


