សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ទទូចស្នើសុំឲ្យពលរដ្ឋឈប់យកចំណីផ្លូវសាធារណៈដាក់តាំងរបស់របរលក់ដូរ បង្កការកកស្ទះចរាចរណ៍
លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឫស្សីកែវ បានសំពះអង្វរទទូចដល់ប្រជាពលរដ្ឋដែលបាននិងកំពុងយកដីចិញ្ចើមផ្លូវសាធារណៈដាក់តាំងរបស់របរលក់ដូរជាប្រយោជន៍ផ្ទាល់ខ្លួន បង្កអោយមានការកកស្ទះដល់លំហូរចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

ការទទូចស្នើរសុំនេះ បានធ្វើឡើងនៅពេលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារបោះដុំត្រី(យឿត្រី) ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងថា កម្លាំងសន្តិសុខរដ្ឋបាលខណ្ឌបានចុះរៀបចំសណ្ដាប់ធ្នាប់យ៉ាងសកម្មតាមបណ្តោយផ្លូវសាធារណៈជាបន្តបន្ទាប់ និងបានសង្កេតឃើញថា មានពលរដ្ឋមួយចំនួននៅតែបន្តរំលោភយកដីសាធារណមកប្រើប្រាស់ផ្ទាល់ខ្លួន។

ដោយឡែក លោកលោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ រដ្ឋបាលខណ្ឌឬស្សីកែវ បានធ្វើការអប់រំណែនាំ មួយជំហ៊ានសិន ជៀសជាងការអនុវត្តវិធានរដ្ឋបាល តែទោះជាយ៉ាងណា វិធានការរដ្ឋបាលគឺនៅតែមានសម្រាប់ប្រជាពលរដ្ឋណាមិនចូលរួមសហការ។

លោកក៏បានបញ្ជាក់ថា ក្នុងឱកាសនោះកម្លាំងសណ្តាប់ធ្នាប់បានឱ្យប្រជាពលរដ្ឋត្រូវរើរបស់របរដែលតាំងលក់ដូរឱ្យខិតចូលក្នុងកុំឱ្យមកលើផ្លូវសាធារណៈ ព្រោះផ្លូវតំបន់នោះចង្អៀត ហើយបានពង្រីកផ្លូវអស់ទំហំទៅហើយ។

រដ្ឋបាលខណ្ឌឬស្សីកែវ ក៏បានស្នើឲ្យពលរដ្ឋគ្រប់រូបចូលរួមសហការបញ្ឈប់សកម្មភាពនេះឱ្យបានទាន់ពេល ដើម្បីបង្ការ និងជៀសវាងវិធានការផ្នែកច្បាប់ដែលអាចត្រូវអនុវត្ត។ រដ្ឋបាលខណ្ឌ មិនចង់អនុវត្តវិធានការរដ្ឋបាលនោះឡើយ តែសូមឱ្យពលរដ្ឋទាំងអស់មានការយល់ឃើញ និងចូលរួមសហការដើម្បីរួមគ្នារៀបចំសណ្តាប់ធ្នាប់សាធារណឱ្យបានល្អប្រសើរ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


