Connect with us

សន្តិសុខសង្គម

ក្រោយភ្លៀងខ្លាំង មូលដ្ឋានខណ្ឌឬស្សីកែវ មិនមានការជន់លិចផ្ទះពលរដ្ឋដូចឆ្នាំមុន

បានផុស

នៅ

បន្ទាប់ពីមានភ្លៀងធ្លាក់មួយយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៣កញ្ញាម្សិលមិញ នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ មិនមានការជនលិចផ្ទះប្រជាពលរដ្ឋដូចឆ្នាំមុននោះទេ ពោលគឺទឹកបានហូរស្រកទៅវិញបានយ៉ាងឆាប់រហ័សក្រោយពីភ្លៀងរាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកនៅតាមមូលដ្ឋានសង្កាត់ទាំង៧ពេលមេឃកំពុងភ្លៀង ការដែលទឹកភ្លៀងហូរស្រកទៅវិញបានលឿនបែបនេះ ក៏ដោយសារកាលពីកន្លងទៅ រដ្ឋបាលខណ្ឌបានរៀបចំប្រព័ន្ធលូបង្ហូរថ្មីបន្ថែម​ និងការស្ដារសម្អាតប្រព័ន្ធលូចាស់​ ស្តាព្រែក និងប្រឡាយទឹក ក្នុងមូលដ្ឋានបានរួចជាស្រេច​ បេីទោះជាមានការបូមទឹកទម្លាក់ពីស្ថានីយបូមទឹកទួលគោកយ៉ាណាក្តី​ ស្របពេលដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ​៩​ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក​បានដំណេីរការបូមទឹកពីព្រែកអូវែង​ ទម្លាក់ចូលទៅទន្លេសាប​ មានការសង្កេតឃើញថា ការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ​ ហូរស្រកទៅវិញបានយ៉ាងឆាប់រហ័សមិនបណ្តាលអោយជន់លិចលំនៅដ្ឋានបងប្អូនប្រជាជនដូចឆ្នាំ២០២៤​ កន្លងមកទេ​។

ក្នុងពេលចុះពិនិត្យ លោកអភិបាលខណ្ឌ ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសម្អាតប្រព័ន្ធលូបង្ហូរនៅតាមផ្ទះរៀងៗខ្លួន ការវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងការបិទមុខលំហូរទឹកបណ្ដោយអោយប្រព័ន្ធលូបង្ហូររំដោះទឹកបានយឺត៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម