កីឡា
ការប្រកួត ស្វាយរៀងខាប់ អាយុ១៥ឆ្នាំ លើកទី២ ចាប់ផ្តើមចុងសប្តាហ៍នេះ
ការប្រកួតពានរង្វាន់ ស្វាយរៀង ខាប់ អាយុក្រោម១៥ឆ្នាំ លើកទី២ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
ក្រុមបាល់ទាត់ចំនួន ១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង ៨ ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍លើកទី២នេះ។ រូបមន្តនៃការប្រកួតគឺ បែងចែកជា ៤ ពូល ក្នុងនោះ ៣ ពូលមាន ៤ ក្រុម និង ១ ពូលមាន ៣ ក្រុម ដោយធ្វើការប្រកួតចំនួន២ជើង និងយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត។
គូបើកឆាក វគ្គសន្សំ ក្នុងពិន្ទុសប្តាហ៍ទី១ នៅពូល «ក» ក្រុមយុវជន សសយក ស្រុកចន្ទ្រា ប្រកួតជាមួយ ក្រុមយុវជន CRS Sports វេលាម៉ោង ២:00 រសៀល ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ ហើយវេលាម៉ោង ៣:៣០នាទីរសៀល ក្រុមយុវជន គោព្រៃភូមិស្វាយធំ ប្រកួតជាមួយ ក្រុមយុវជន សសយក ស្រុកកំពង់រោទិ៍។
នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ ២០២៥ ជាការប្រកួតនៅពូល «ខ» ក្រុមយុវជន Young Star ប្រកួតជាមួយ ក្រុមយុវជនសាមគ្គី វេលាម៉ោង៨:០០ព្រឹក ហើយវេលាម៉ោង ២:០០រសៀល ក្រុមយុវជន សសយក ស្រុកស្វាយទាប ប្រកួតជាមួយ ក្រុមយុវជនសាមគ្គី។
នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃអាទិត្យដដែល ក្រុមព្រះខ័នរាជស្វាយរៀងអាយុ ១៥ ឆ្នាំ ប្រកួតជាមួយ ក្រុមយុវជន សសយក សង្កាត់ស្វាយតឿ នៅក្នុងពូល «ឃ»។

សរុបទៅ សប្តាហ៍ទី១ មានការប្រកួត ៥ គូពោលគឺថ្ងៃសៅរ៍ មាន ២ គូ និងថ្ងៃអាទិត្យ មាន ៣ គូ នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ តែមួយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


