កីឡា
វ័យកាន់តែច្រើន Messi និង Ronaldo កាន់តែល្អ បន្តបំបែកកំណត់ត្រានៅជម្រើសជាតិទៀត
កីឡាករ Lionel Messi និង Cristiano Ronaldo នៅតែបន្តសាងកំណត់ត្រាថ្មីៗក្នុងវិថីបាល់ទាត់របស់ខ្លួន ទោះបច្ចុប្បន្នអ្នកទាំង ២ មានវ័យជ្រែរៀងៗខ្លួនទៅហើយ ខណៈថ្ងៃនេះពួកគេបានបំបែកកំណត់ត្រាថ្មីម្នាក់មួយទៀត នៅក្នុងក្រុមជម្រើសជាតិរបស់ពួកគេ។

នាយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៥ ខែ តុលា ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានស្មើគ្នា ២-២ ទល់នឹងក្រុម ហុងគ្រី ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦។ ក្នុងនោះ គ្រាប់បាល់ទាំង ២ គ្រាប់របស់ ព័រទុយហ្គាល់ គឺរកបានដោយ Ronaldo ទាំង ២ គ្រាប់។

ក្រោយរកបាន ២ គ្រាប់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធ Al-Nassr វ័យ ៤០ ឆ្នាំ បំបែកកំណត់ត្រាក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនាពេលបច្ចុប្បន្ន ក្នុងការប្រកួតវគ្គជម្រុះ World Cup ដោយមានគ្រាប់បាល់សរុប ៤១ គ្រាប់ ខណៈចំនួននេះបានវ៉ាដាច់អ្នកលេខ ២ អតីតកីឡាករជម្រើសជាតិ ហ្គាតេម៉ាឡា លោក Carlos Ruiz ដែលរកបាន ៣៩ គ្រាប់ និងអ្នកលេខ ៣ Lionel Messi ដែលរកបាន ៣៦ គ្រាប់។
នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៥ Messi ដែលជាគូប្រជែងធំបំផុតរបស់ខ្សែប្រយុទ្ធក្រុមបញ្ចខែល ព័រទុយហ្គាល់ ក៏បានបំបែកកំណត់ត្រាថ្មីមួយដែរនៅជម្រើសជាតិ។ កាលពីព្រឹកមិញនេះ ខ្សែប្រយុទ្ធក្រុម Inter Miami បានចូលរួមបញ្ជូន (assist) ២ គ្រាប់ ជួយឱ្យ អាហ្សង់ទីន យកឈ្នះក្រុម ព័រតូរីកូ ៦-០ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ។
ក្រោយរកបានគ្រាប់បាល់បញ្ជូន ២ លើក បានធ្វើឱ្យ Messi ពេលនេះក្លាយជាកីឡាកររកបានគ្រាប់បញ្ជូន ច្រើនជាងគេបំផុតក្នុងពិភពលោកសម្រាប់ក្រុមជម្រើសជាតិ ដោយរកបានសរុប ៦០ លើក វ៉ាដាច់ Neymar ដែលធ្លាក់មកឈរលេខ ២ មានគ្រាប់បញ្ជូនចំនួន ៥៩ លើក។

ការបំបែកកំណត់ត្រាថ្មីរបស់ Ronaldo និង Messi បានបង្ហាញយ៉ាងច្បាស់ ថា អ្នកទាំង ២ នៅតែជាកីឡាករកំពូលក្នុងលោក បើទោះជាពួកគេមានវ័យជ្រែរៀងៗខ្លួនទៅហើយក្តី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង ២ ហាក់នៅតែមានឆន្ទៈចង់បន្តលេងបាល់ទាត់ជាបន្តទៀត ដូច្នេះកំណត់ត្រាសម្រាប់អ្នកទាំង ២ គឺមិនទាន់អស់ត្រឹមនេះនោះទេ៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ បរទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


