កីឡា
ការប្រកួតប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ត្រូវបានពន្យារពេល
ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នោះ ត្រូវបានធ្វើការពន្យារការប្រកួតហើយ។

នេះបើតាមការឲ្យដឹងរបស់លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងលេខ២១៦ ស.គ.ខ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ តែម ម៉ឺន បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ដោយយោងតាមលិខិតលេខ ៦៣ អយក. សជណ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០ ២០ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ប្រយុទ្ធនិងជំងឺកូវីដ-១៩ (Covid-19) និងកីឡា ស្តីពីការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ និង ការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិជាបណ្ដោះអាសន្ននោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចពន្យារពេលការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នោះ លើកទៅពេលខាងមុខវិញ។

សហព័ន្ធប្រដាល់គុនខ្មែរ គ្រោងរៀបចំការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
សូមបញ្ជាក់ថា ការប្រកួតជើងឯកនេះ ធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ដែលរាល់ការចំណាយសព្វបែបយ៉ាង តាំងពីការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងប្រាក់រង្វាន់ ជាដើម គឺថិតក្នុងគម្រោងថវិការដ្ឋទាំងអស់។ គួររំលឹកឲ្យដឹងដែរថា កាលពីរៀបចំការ ប្រកួតប្រដាល់គុនខ្មែរឆ្នាំ២០១៩ មាន ១៥ សមាគមរាជធានី-ខេត្តនិងក្រសួង ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមការប្រកួតជើងឯកគិនខ្មែរនេះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្រុមប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី គ្រងតំណែងជើងឯក គរុគុណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


