កីឡា
អ្នកគាំទ្រកម្ពុជា ស្ថិតនៅលេខ២ ក្នុងពាន Challenge League ក្រោយចប់សន្សំក្នុងពូល
ការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Challenge League បានបញ្ចប់ហើយ បន្ទាប់ពីធ្វើការប្រកួតចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយមានប្រទេស ៥ បានទទួលធ្វើម្ចាស់ផ្ទះ ក្នុងនោះ កម្ពុជា ទទួលរៀបចំការប្រកួតពូល D។

ការប្រកួតទាំងតំបន់អាស៊ីខាងកើត និង អាស៊ីខាងលិច សរុប ៣០ ប្រកួត ដោយកើតមានគ្រាប់បាល់ចំនួន ៩៣ គ្រាប់។ គិតជាមធ្យម ៣.២ គ្រាប់ ក្នុងមួយប្រកួត។ កីឡាករ Moses Dyer របស់ ភ្នំពេញក្រោន ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេគឺ ៥ គ្រាប់។
ចំណែកអ្នកទស្សនាផ្ទាល់សរុប ចំនួន ៧០ ៤០៨ នាក់សម្រាប់ការប្រកួតទាំង ៣០ លើក។ គិតជាមធ្យមភាគ មួយប្រកួតមានអ្នកទស្សនាផ្ទាល់ ២ ៣៤៧នាក់។

ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលធ្វើម្ចាស់ផ្ទះពូល D នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ៦ ប្រកួត មានអ្នកទស្សនាផ្ទាល់សរុប ២២ ៧៤៨ នាក់។ ចំនួននេះស្ថិតនៅលំដាប់ទី២ ខណៈលំដាប់ទី១បានទៅប្រទេសគីជីស្ថាន ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៣០ ០៣៨ នាក់។
ចំណែក អ្នកគាំទ្រនៅប្រទេសប៊ូតាន ស្ថិតនៅលំដាប់ទី ៣ ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៨ ០១៦ នាក់ ហើយលំដាប់ទី៤ ប្រទេសគុយវែត ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៧ ៤៣៥ នាក់។ នៅពូល E ប្រទេសឥណ្ឌូណេស៊ីមានអ្នកទស្សនាផ្ទាល់តិចជាងគេបំផុតគឺ ២១៤៤នាក់។

ស្ថិតិអ្នកគាំទ្រគិតលើការប្រកួតលំដាប់កំពូល ៥ ប្រកួត
- Muras ១-១ Al-Arabi មានអ្នកទស្សនាផ្ទាល់ ១២ ៧៥៧ នាក់
- ព្រះខ័នរាជស្វាយរៀង ៣-០ SP Falcons មានអ្នកទស្សនាផ្ទាល់ ១០ ៣៦៩ នាក់
- Muras United ២-០ Sofa មានអ្នកទស្សនាផ្ទាល់ ៩ ០៧៥ នាក់
- Muras United ០-០ Regar-TadAZ មានអ្នកទស្សនាផ្ទាល់ ៧ ៤៤២ នាក់
- ព្រះខ័នរាជស្វាយរៀង ៣-០ Ezra FC មានអ្នកទស្សនាផ្ទាល់ ៥ ៦០៦ នាក់

ស្ថិតិអ្នកគាំទ្រតាមពូលទាំង ៥
- ពូល C នៅប្រទេស គីជីស្ថាន មានអ្នកទស្សនា ចំនួន ៣០ ០៣៨ នាក់
- ពូល D នៅប្រទេស កម្ពុជា មានអ្នកទស្សនា ចំនួន ២២ ៧៤៨ នាក់
- ពូល A នៅប្រទេស ប៊ូតាន មានអ្នកទស្សនា ចំនួន ៨ ០១៦ នាក់
- ពូល B នៅប្រទេស គុយវែត មានអ្នកទស្សនា ចំនួន ៧ ៤៣៥ នាក់
- ពូល E នៅប្រទេស ឥណ្ឌូណេស៊ី មានអ្នកទស្សនា ចំនួន ២ ១៤៤ នាក់

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


